ព័ត៌មាន
អត្តពលិក ៥០ប្រទេស ត្រៀមចូលរួមព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយលើទឹកដីអង្គរ នាចុងសប្ដាហ៍នេះ
អត្តពលិកប្រមាណជាង ១,៨០០នាក់ មកពី ៥០ប្រទេស បានចុះឈ្មោះចូលរួមព្រឹត្តិការណ៍រត់ប្រណាំងឆ្លងកាត់ឧបសគ្គចម្ងាយឆ្ងាយ (Angkor Ultra Trail) លើកទី៨ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ចុងសប្ដាហ៍នេះ នៅតំបន់រមនីយដ្ឋានអង្គរ ខេត្តសៀមរាប ។

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានឲ្យដឹងថា ព័ត៌មាននៃការចុះឈ្មោះចុងក្រោយ គឺលើសពីការរំពឹងទុក ដែលមានការកើនឡើងច្រើន បើធៀបពីឆ្នាំមុន ពិសេសអត្តពលិកបរទេស ហើយក្នុងចំណោមជាង ១,៨០០នាក់ គឺមានអ្នករត់ជនជាតិបារាំងច្រើនជាងគេ បន្ទាប់មកមកម្ពុជា វៀតណាម ថៃ និងអាមេរិកជាដើម ។ រីឯការរៀបចំ គឺបានប្រព្រឹត្តទៅោយរលូន ក្រោយមានការសហការគាំទ្រពីរដ្ឋបាល និងអាជ្ញាធរខេត្តសៀមរាប ព្រមទាំងអាជ្ញាធរអប្សរា និងគ្រឹះស្ថានអង្គរជដើម ។
ឯកឧត្តមបានបន្ដថា អត្តពលិកដែលបានចុះឈ្មោះទាំងអស់ ពិសេសអ្នករត់ចម្ងាយ ១០០គីឡូម៉ែត្រ គឺបានមកដល់ខេត្តសៀមរាប ២ថ្ងៃមុនព្រឹត្តិការណ៍ ដើម្បីត្រៀមលក្ខណៈរត់ផ្លូវការ ក្នុងព្រឹត្តិការណ៍ Angkor Ultra Trail លើកទី៨ លើទឹកដីអង្គរ នាចុងសប្ដាហ៍នេះ ។ នេះគឺជាផលចំណេញមួយ សម្រាប់វិស័យទេសចរណ៍ និងសេដ្ឋកិច្ច បន្ទាប់ពីការមកស្នាក់នៅយូរសម្រាប់អត្តពលិកអន្ដរជាតិមកពីគ្រប់ទិសទីជុំវិញពិភពលោក ស្របតាមគោលការណ៍រាជរដ្ឋាភិបាល ដែលអនុញ្ញាតឲ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយក្រុមហ៊ុន Phoenix Voyages របស់ជនជាតិបារាំង ក្នុងការរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំនេះឡើង ។

តាមរយៈព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយកាត់ស្បៃរាត្រីលើទឹកដីអង្គរនេះដែរ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ធ្លាប់បានមានប្រសាសន៍ថា អ្នកចូលរួម មិនមែនគ្រាន់តែរត់ដើម្បីសុខភាពនោះទេ តែមកដល់កម្ពុជា គឺអាចនឹងមានការចាប់អារម្មណ៍ល្អ ហើយជួយផ្សព្វផ្សាយពីកម្ពុជា ជាក់ស្ដែងការរៀបចំ និងចូលរួមព្រឹត្តិការណ៍រត់ប្រណាំងកាត់រាត្រីបែបនេះ គឺល្អសម្រាប់ប្រទេសកម្ពុជា ក្នុងនាមជាប្រទេសពោរពេញដោយសន្ដិភាព ខុសពីអ្វីដែលគេបាននិយាយខាងក្រៅ មានន័យថា ស្រុកទេស ពោរពេញដោយសន្ដិភាព ពោរពេញដោយសន្ដិសុខ និងសុវត្ថិភាព មិនមានអ្វីត្រូវព្រួយបារម្ភ ទោះបីនៅចុងកាត់មាត់ញក ឬជនបទ ក៏គ្មានអ្វីព្រួយបារម្ភចំពោះសុវត្ថិភាពរបស់អ្នករត់ដែរ ។

គួរដឹងថា ទិវារត់ប្រណាំងចម្ងាយឆ្ងាយអន្ដរជាតិអង្គរ លើកទី៨ នៅតំបន់អង្គរ ខេត្តសៀមរាប នាថ្ងៃទី១៨ ខែមករាខាងមុខ គឺមានវិញ្ញាសាសរុបចំនួន ៦ រួមមានរត់ចម្ងាយ ១០០គីឡូម៉ែត្រ, ៦៤គីឡូម៉ែត្រ, ៤២គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ, ១៨គីឡូម៉ែត្រ និង ៨គីឡូម៉ែត្រ ។ សម្រាប់អ្នករត់ នឹងត្រូវជួបជុំគ្នានៅទីលានព្រះជល់ដំរី ប្រមាណម៉ ជិតភ្លឺ ដើម្បីេញដំណើរវិញ្ញាសា ១០០គីឡូម៉ែត្រ និងវិញ្ញាសាបន្ដបន្ទាប់ទៀត នៅតាមទីផ្សេងៗ លើទឹកដីដ៏ពិសិដ្ឋនៃប្រទេសកម្ពុជា តាមបណ្ដោយផ្លូវ កាត់តាមប្រាង្គប្រាសាទល្បីៗ ដូចជាប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម និងប្រាសាទជាច្រើនទៀត ព្រមទាំងតំបន់បុរាណវិទ្យា ព្រៃភ្នំ វាលស្រែ និងភូមិបុរាណខ្មែរ នៅតំបន់ឧទ្យានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌រូបីដ៏អស្ចារ្យ និងល្បីល្បាញបំផុតលើពិភពលោក ៕ អត្ថបទ៖ លី ឈុនឡា
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់