ព័ត៌មាន
RUA សម្ពោធដាក់ឱ្យដំណើរការ មជ្ឈមណ្ឌលឧត្តមភាពវិទ្យាសាស្ត្រជលផល និងវារិជាត ដើម្បីនិរន្តរភាព
សាកលវិទ្យាល័យភូមិន្ទកសិកម្ម នាព្រឹកទី១៧ មករា ឆ្នាំ២០២៥នេះ បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការមជ្ឈមណ្ឌលឧត្តមភាពវិទ្យាសាស្ត្រជលផល និងវារិជាតដើម្បីនិរន្តរភាព (មជ្ឈមណ្ឌលឧត្តមភាព ស៊ីហ្វាស់) ក្រោមកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍជាច្រើនឆ្នាំ រវាងអ្នកវិទ្យាសាស្រ្ត និងនិស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងគម្រោងអច្ឆរិយភាព នៃទន្លេមេគង្គក្រោមជំនួយឧបត្ថម្ភពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។
នៅក្នុងកម្មវិធីនេះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ង៉ោ ប៊ុនថាន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានមានប្រសាសន៍ថា មជ្ឈមណ្ឌលឧត្តមភាព ស៊ីហ្វាស់ បង្កើតឡើងក្នុងគោលបំណងដើរតួជាថ្នាក់បណ្តុះបណ្តាលសម្រាប់ការងារសិក្សាស្រាវជ្រាវ ការអប់រំ និងកសាងសមត្ថភាពដោយលើកឡើងពីបញ្ហាប្រឈមក្នុងការគ្រប់គ្រងធនធានវារិជាតប្រកបដោយនិរន្តរភាពក្នុងប្រទេសកម្ពុជា ក៏ដូចជាតំបន់ទន្លេមេគង្គផងដែរ។ ការងារ់ជ្ឈមណ្ឌលនេះ គរួមមានឈានមុខគេក្នុងការងារសិក្សាស្រាវជ្រាវប្រព័ន្ធអេកូឡូស៊ីរបស់វារិជាត ផ្តល់នៅអនុសាសន៍គោលនយោបាយតាមបែបវិទ្យាសាស្រ្ត ព្រមទាំងកសាងសមត្ថភាពអ្នកវិទ្យាសាស្រ្ត និងអ្នកដឹកនាំជំនាន់ក្រោយពោរពេញទៅដោយចំណេះដឹង និងវិធីសាស្រ្តក្នុងការថែរក្សាការពារការចូលរួមចំណែករបស់អេកូឡូស៊ីនិងសេដ្ឋកិច្ចរបស់ទន្លេមេគង្គឱ្យមាននិរន្តរភាព។
លោកបណ្ឌិត ង៉ោ ប៉េងប៊ុន ដែលជាព្រឹទ្ធបុរសនៃមហាវិទ្យាល័យជលផលនិងវារីវប្បកម្ម បានលើកឡើងថា មជ្ឈមណ្ឌលឧត្តមភាព ស៊ីហ្វាស់ ដើរតួយ៉ាងសំខាន់ក្នុងការឈានមុខគេក្នុងការកសាងសមត្ថភាពក្នុងប្រទេសកម្ពុជា ដើម្បីស្វែងយល់ពីបញ្ហាចម្បងៗ ដូចជាការប្រែប្រួលអាកាសធាតុ ការបាត់បង់ទីជម្រក និងការនេសាទលើសលុប។
ជាមួយគ្នានេះលោកបណ្ឌិត ហ្សេប ហូហ្គេន នាយកគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ និងតំណាងឱ្យសាកលវិទ្យាល័យណេវ៉ាណា រីណូ បានមានប្រសាសន៍ថា គម្រោងអច្ឆរិយភាព នៃទន្លេមេគង្គក្រោមជំនួយឧបត្ថម្ភពីទីភ្នាក់ងារ USAID មានមោទនភាពជាពន់ពេកក្នុងការគាំទ្រក្នុងការបង្កើតមជ្ឈមណ្ឌលឧត្តមភាព ស៊ីហ្វាស់ ដែលជាផ្នែកមួយនៃការធ្វើការប្តេជ្ញារួមគ្នាក្នុងការថែរក្សាទន្លេមេគង្គដែលជាបេតិកភណ្ឌធម្មជាតិ ”។ លោកជឿជាក់ថា មជ្ឈមណ្ឌលឧត្តមភាព ស៊ីហ្វាស់ នឹងជំរុញដំណោះស្រាយប្រកបដោយនវានុវត្ត និងភាពជាដៃគូយូរអង្វែង ដើម្បីជាប្រយោជន៍ដល់មនុស្សជំនាន់ក្រោយ។
គោលដៅយុទ្ធសាស្រ្តរបស់មជ្ឈមណ្ឌលឧត្តមភាព ស៊ីហ្វាស់ រួមមានការធ្វើការសិក្សាទំនើបកម្មលើប្រព័ន្ធ អេកូឡូស៊ីជលផលនិងជីវៈចម្រុះក្នុងអាងទន្លេមេគង្គ បង្កើតយុទ្ធសាស្ត្រផ្អែកលើវិទ្យាសាស្ត្រដើម្បីលើកកម្ពស់ការនេសាទប្រកបដោយនិរន្តរភាព វារីវប្បកម្ម និងការគ្រប់គ្រងធនធានទឹក បណ្តុះបណ្តាលនិស្សិតនិងអ្នកជំនាញឱ្យក្លាយជាអ្នកដឹកនាំក្នុងការគ្រប់គ្រងបរិស្ថាន និងជំរុញភាពជាដៃគូក្នុងចំណោមសាកលវិទ្យាល័យ រាជរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល និងសហគមន៍មូលដ្ឋានដើម្បីបង្កើតវិធីសាស្រ្តរួមឆ្ពោះទៅរកនិរន្តរភាព៕ អត្ថបទ៖ ឈិត បូរ៉ាវី





-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់