ព័ត៌មាន
វិស័យបរធនបាលកិច្ចចុះបញ្ជីក្នុងបំណាច់ឆ្នាំ២០២៤ មានទំហំបរធនជាង ៤១៧ លានដុល្លារអាមេរិក
បរធនបាលកិច្ច នៅក្នុងបំណាច់ឆ្នាំ ២០២៤ ទទួលបានការចុះបញ្ជីចំនួន ៣៣២ ករណី មានទំហំបរធនជាង ៤១៧ លានដុល្លារអាមេរិក ខណៈបច្ចុប្បន្ននិយ័តករបរធនបាលកិច្ច កំពុងបន្តពិនិត្យ និងវាយតម្លៃ នៃការចុះបញ្ជីបរធនបាលកិច្ចថ្មីៗបន្ថែម។
តាមសេចក្តីប្រកាសព័ត៌មាន របស់និយ័តករបរធនបាលកិច្ច នៃសេវាហិរញ្ញវត្ថមិនមែនធនាគារ បានបង្ហាញរបាយការណ៍ឱ្យដឹងថា នៅក្នុងឆ្នាំ ២០២៤ កន្លងមកនេះ និយ័តករបរធនបាលកិច្ច ទទួលការចុះបញ្ជីលើបរធនបាលកិច្ចបានចំនួន ៣៣២ ករណី ក្នុងនោះមានទំហំ បរធនបាលជាង ៤១៧ លានដុល្លារអាមេរិក, នេះជាចំនួនមួយដែលបានបង្ហាញនៃការបន្តចុះបញ្ជីមានជាបន្តបន្ទាប់ ដែលបរធនបាលទាយក (ម្ចាស់ទ្រព្យធន) ផ្ដល់ទ្រព្យសម្បត្តិដល់បរធនបាល (អ្នកជួយចាត់ចែងទ្រព្យសម្បត្តិ) ក្នុងការមើលថែរក្សា និងប្រើប្រាស់ជាប្រយោជន៍ ដល់ អ្នកដែលបានចំណេញ ឬបានកម្រៃពីវត្ថុណាមួយ។
ជាក់ស្តែងនៅក្នុងរយៈពេល ១២ ខែ ក្នុងឆ្នាំ ២០២៤ នេះ និយ័តករបរធនបាលកិច្ចទទួលបានការចុះបញ្ជី លើបរធនបាលកិច្ចសេវា រក្សាសុវត្ថិភាព ឬសេវារក្សាទុក ចំនួន ១៧១ ករណី មានទំហំបរធនជាង ២៨៧ លានដុល្លារអាមេរិក, បរធនបាលកិច្ចអចលនទ្រព្យ ១៤៣ ករណី មានទំហំបរធន ១២១ លានដុល្លារអាមេរិក, បរធនបាលកិច្ចសាធារណៈ ២ ករណី មានចំនួនជាង ១២ លានដុល្លារអាមេរិក, បរធនបាលកិច្ចមូលនិធិភាគហ៊ុនិក ២ ករណី ជាង ៧ លានដុល្លាមេរិក ងបរធនបាលកិច្ចមូលនិធិសោធនិវត្តន៍ឯកជន ចំនួន ១ ករណី មានទំហំបរធនបាល ២៨ ម៉ឺនដុល្លារអាមេរិក និងមានបរធនបាលកិច្ចជាច្រើនទៀតដែលបានបន្តចុះបញ្ជី។
ចំណែកនៅក្នុងបំណាច់ឆ្នាំ ២០២៤ នេះដែរ, ប្រតិបត្តិករថ្មីដែលបានចូលរួមក្នុងទីផ្សាររួមមាន៖ ធនាគារពាណិជ្ជ ចំនួន ១២ ជា ប្រតិបត្តិករបរធនបាលសេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក, ក្រុមហ៊ុនបរធនបាល ៤ ឱ្យធ្វើប្រតិបត្តិការបរធនបាលកិច្ច, ក្រុមហ៊ុនផ្តល់សេវា សវនកម្មចំនួន ១៥ ជាក្រុមហ៊ុនផ្តល់សេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ច, ក្រុមហ៊ុនវាយតម្លៃ ចំនួន ៤ ជាក្រុមហ៊ុនវាយតម្លៃក្នុងវិស័យ បរធនបាលកិច្ច, សវកម្មជារូបវន្តបុគ្គលចំនួន ៣១ ជាសវនកររូបវន្តបុគ្គលក្នុងវិស័យបរធនបាលកិច្ច, បរធនបាលរូបវន្តបុគ្គលចំនួន ១៥ រូប ឱ្យធ្វើប្រតិបត្តិការបរធនបាលកិច្ច និងអ្នកជំនាញវាយតម្លៃ ១៨ រូប ជាអ្នកជំនាញវាយតម្លៃក្នុងវិស័យ បរធនបាលកិច្ច។
សូមបញ្ជាក់ថា ប្រតិបត្តិការទាក់ទងនឹងបរធនបាលកិច្ច សំដៅដល់ទំនាក់ទំនងគតិយុត្តិ (ផ្លូវច្បាប់) ដែលបរធនបាលទាយក (ម្ចាស់ទ្រព្យ ធន) ផ្ដល់ទ្រព្យសម្បត្តិដល់បរធនបាល (អ្នកជួយចាត់ចែងទ្រព្យសម្បត្តិ) ក្នុងការមើលថែរក្សា និងប្រើប្រាស់ជា ប្រយោជន៍ដល់ អត្ថគាហកៈ (អ្នកទទួលប្រយោជន៍)៕ អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន1 week agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
-
ព័ត៌មាន22 hours agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន1 week agoការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើន ប្រកបដោយភាពធន់
-
ព័ត៌មាន1 week agoសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ផ្ដល់ព្រះរាជអំណោយដល់កងទ័ព និងធ្វើបុណ្យឧទ្ទិសកុសលដល់យុទ្ធជនពលី
-
ព័ត៌មាន3 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំតុបតែងលម្អភ្លើងពណ៌តាមទីតាំងប្រារព្ធសង្ក្រាន្តក្នុងខេត្តបានរួចរាល់ហើយ
-
ព័ត៌មាន3 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ