ព័ត៌មាន
សិក្ខាសាលាផ្សព្វផ្សាយបញ្ចប់គម្រោង កិច្ចសន្ទនាអន្តរជំនឿដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ជានិរន្តរ៍ ក្នុងបណ្ដាប្រទេសតាមដងទន្លេមេគង្គ-ឡានឆាង
ភ្នំពេញ ៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានអញ្ជើញជាអធិបតីបើក សិក្ខាសាលាផ្សព្វផ្សាយបញ្ចប់គម្រោង កិច្ចសន្ទនាអន្តរជំនឿដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ជានិរន្តរ៍ ក្នុងបណ្ដាប្រទេសតាមដងទន្លេមេគង្គ-ឡានឆាង នាសាលសន្និសីទចតុម្មុខ រសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ។
ឯកឧត្តម រដ្ឋមន្រ្តី បានថ្លែងថា កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិឆ្នាំ២០២៣-២០២៨ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ និងប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំបន្តពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នប្រធានព្រឹទ្ធសភា សម្រាប់វិស័យធម្មការ និងសាសនា បានចង្អុលបង្ហាញយ៉ាងច្បាស់ដល់ក្រសួងធម្មការនិងសាសនា ស្តីពីការអភិរក្ស និងការអភិវឌ្ឍវិស័យសាសនាមានជាអាទិ៍៖ ១) គោរពសេរីភាពខាងជំនឿ និងធ្វើប្រណិប័តន៍ខាងផ្លូវសាសនា លើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងគាំទ្រ ការគោរពប្រតិបត្តិសាសនាផ្សេងៗទៀត ក្នុងព្រះរាជាណាចក្រកម្ពុជា ២) ពង្រឹងសុខដុមនីយកម្មរវាងគ្រប់សាសនា, ៣) បន្តពង្រឹងនិងពង្រីកការអប់រំពុទ្ធិកសិក្សាពីកម្រិតបឋម ដល់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា។
ឯកឧត្តម ចាយ បូរិន បានបញ្ជាក់ថា គម្រោង “កិច្ចសន្ទនាអន្ដរជំនឿ ដើម្បីសន្ដិភាព និងការអភិវឌ្ឍ ជានិរន្ដរ៍ ក្នុងបណ្ដាប្រទេសតាមដងទន្លេមេគង្គ-ឡានឆាង” មានគោលបំណងចែករំលែកបទពិសោធន៍ ក៏ដូចជាបង្កើតវេទិការសន្ទនាស្តីពីអន្តរជំនឿសាសនា និងអន្តរវប្បធម៌ ក្នុងចំណោមសាសនានានា ជាពិសេសព្រះពុទ្ធសាសនា ឥស្លាមសាសនា និងគ្រីស្ទសាសនា ដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីសន្តិភាពប្រកប ដោ យនិរន្តរភាព និងការអភិវឌ្ឍជានិរន្តរ៍ តាមរយៈការសិក្សាស្រាវជ្រាវ និងការរៀបចំសិក្ខាសាលាទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្រោមជំនួយមូលនិធិពិសេសនៃកិច្ចសហប្រតិបត្ដិការមេគង្គ-ឡានឆាង ដែលជាជំនួយដ៏ថ្លៃថ្លាពីសាធារណរដ្ឋប្រជាមានិត ចិន ។
ចំណែកលោក Chen Cong ( ឈិន កុង) អគ្គទីប្រឹក្សាអមស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិន បានមានប្រសាសន៍ថា «មិត្តភាពរវាងចិន និងកម្ពុជា ចាក់ឫសយ៉ាងជ្រៅ ខណៈការផ្លាស់ប្តូរនៃប្រជាជន និងប្រជាជន បានដំណើរការរហូតមក មិនដែលអាក់ខាន ហើយគម្រោងកិច្ចសន្ទនាអន្តរជំនឿដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ជានិរន្តរ៍ ក្នុងបណ្ដាប្រទេសតាមដងទន្លេមេគង្គ-ឡានឆាង ពិតជាមានសារៈសំខាន់ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការកាន់តែសម្បូរបែប ដល់មិត្តភាពដែកថែបចិន និងកម្ពុជា។
សូមជម្រាបជូនថា សិក្ខាសាលានេះ មានការអញ្ជើញនិមន្ត និងចូលរួមពីសំណាក់ សម្តេចព្រះមង្គលទេពាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង តំណាងគណៈសង្ឃនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា , សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះអគ្គធិការរង ពទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ តំណាងគណៈសង្ឃនាយកនៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា , ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា , លោក Chen Cong អគ្គទីប្រឹក្សាអមស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិន តំណាងស្ថានទូតចិនប្រចាំកម្ពុជា ,លោកជំទាវ ទូច សុផារ័ត្ន អនុរដ្ឋលេខាធិការ តំណាងក្រសួងការបរទេសនិងសហប្រតិបត្តការអន្តរជាតិ ព្រះមន្រ្តីសង្ឃ សិស្សនិស្សិត និងភ្ញៀវជាតិ អន្តរជាតិ យ៉ាងច្រើនកុះករ៕
អត្ថបទ រដ្ឋា












-
ព័ត៌មាន1 week agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
-
ព័ត៌មាន21 hours agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន1 week agoការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើន ប្រកបដោយភាពធន់
-
ព័ត៌មាន1 week agoសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ផ្ដល់ព្រះរាជអំណោយដល់កងទ័ព និងធ្វើបុណ្យឧទ្ទិសកុសលដល់យុទ្ធជនពលី
-
ព័ត៌មាន3 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំតុបតែងលម្អភ្លើងពណ៌តាមទីតាំងប្រារព្ធសង្ក្រាន្តក្នុងខេត្តបានរួចរាល់ហើយ
-
ព័ត៌មាន3 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ