ព័ត៌មាន
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាននៃស្រុកពញាឮ
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុមនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំនៅស្រុកពញាឮ ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំស្រុក ប្រធានក្រុមប្រឹក្សាស្រុក និងថ្នាក់ដឹកនាំរដ្ឋបាលស្រុកសរុបចំនួន ១២៧នាក់។
ថ្លែងនៅក្នុងពិធីសំណេះសំណាលនោះឯកឧត្តម ម៉ម ប៊ុននាង បានគូសបញ្ជាក់ថា ថ្មីៗនេះ មានក្រុមប្រឆាំងជ្រុលនិយមមួយចំនួនតូចនៅក្រៅប្រទេស បានប្រឌិតបង្កើតរឿងកោះគុត ក្នុងគោលបំណងញុះញង់ឲ្យក្រុមប្រឆាំងជ្រុលនិយមនៅប្រទេសថៃ ប្រឆាំងនឹងរាជរដ្ឋាភិបាលថៃ ដែលដឹកនាំដោយកូនស្រីរបស់លោក ថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃ និងញុះញង់ឲ្យប្រជាជនកម្ពុជា ងើបឡើងធ្វើបាតុកម្ម ដើម្បីរុញឲ្យរាជរដ្ឋាភិបាលប្តឹងទៅតុលាកាអន្តរជាតិ ទាមទាកោះគុតដែលឋិតនៅតំបន់ត្រួតស៊ីគ្នារវាងប្រទេសកម្ពុជា និងប្រទេសថៃ ទាំងបញ្ហាកោះគុតនេះ ប្រទេសទាំងពីរបាននិងកំពុងធ្វើារចរចា និងដោះ្រាយជាមួយគ្នា។
ឯកឧត្តមប្រធាន បានអំពាវនាវដល់អាជ្ញាធរដែនដី និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ សូមជួយផ្សព្វផ្សាយដល់ប្រជាជននៅមូលដ្ឋានរបស់ខ្លួន កុំឱ្យចាញ់ល្បិចកលញុះញង់របស់ក្រុមជនអគតិជ្រុលនិយម។ ឯកឧត្តម គាំទ្រដល់រាជរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច ក្នុងការប្រើវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីបង្ការ និងទប់ស្កាត់ឱ្យបានជាដាច់ខាតរាល់ចេតនាប៉ុនប៉ងបង្កអសន្តិសុខ និងអស្ថិរភាពជាតិ ដើម្បីធានាដល់សុខសន្តិភាព និរន្តរភាពជាតិ និងការរស់នៅដ៏សុខសាន្តរបស់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម លោកជំទាវ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ព្រមទាំងប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍អំពី ការអនុវត្តគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ (រដ្ឋបាលសាធារណៈ) វិធីសាស្ត្រក្នុងការកៀរគរប្រជាពលរដ្ឋឲ្យចូលរួមអភិវឌ្ឍន៍មូលដ្ឋាន និងអត្ថប្រយោជន៍នៃការប្រើប្រាស់ប្រភេទប័ណ្ណសម្រាប់ប្រើប្រាស់សេវាថែទាំសុខភាពឥតគិតថ្លៃ។
ក្នុងឱកាសនោះដែរ តាងនាមឱ្យក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ឯកឧត្តម ម៉ម ប៊ុននាង បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារជាវិជ្ជមានរបស់អាជ្ញធរស្រុក និងក្រុមប្រឹក្សាឃុំ ដោយធានាបាននូវប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការពារបានសន្តិសុខ សណ្តាប់ធ្នាប់ និងបរិស្ថានល្អ ដោះស្រាយបាននូវបញ្ហាប្រឈមនានាទាន់ពេលវេលា និងធ្វើការអភិវឌ្ឍមូលដ្ឋានយ៉ាងល្អប្រសើរ។
ឯកឧត្តម ម៉ម ប៊ុននាង បានស្នើឱ្យអាជ្ញាធរស្រុកពញាឮ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលឃុំទាំងអស់រួមគ្នាធ្វើយ៉ាងណាដោះស្រាយបញ្ហានៅមូលដ្ឋានជូនប្រជាពលរដ្ឋ រួមគ្នាគាំទ្រដល់ការអភិវឌ្ឍន៍មូលដ្ឋាន លើកកម្ពស់សេវាសាធារណៈ លើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរ និងសូមប្រកាន់ភ្ជាប់នូវសមធម៌ សុជីវធម៌ មនសិកាវិជ្ជាជីវៈ និងស្មោះត្រង់ជាមួយប្រជាពលរដ្ឋជានិច្ច៕ អត្ថបទ៖ បាន ចក់







-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់