ព័ត៌មាន
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ផ្ទះមួយខ្នងដល់ប្អូនប្រុស សល់ សុខចាន់ ដែលពិការដៃសងខាង និងមានភរិយាកំពុងមានផ្ទៃពោះ៤ខែ
ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជេីញជួបសំណេះសំណាល់ផ្ទាល់ជាមួយប្អូនប្រុស សល់ សុខចាន់ ដែលពិការដៃសងខាង និងមានភរិយាកំពុងមានផ្ទៃពោះ៤ខែ ហើយប្រកបរបរចិញ្ចឹមជីវិតដោយគូរគំនូរ នៅតាមទីសាធារណៈ ដោយឯកឧត្តមបាននាំយកអំណោយ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលសម្ដេច និងលោកជំទាវតែងយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាជន និងជនមានពិការភាព និងបានចំណាយពេលមេីលប្អូនប្រុស សល់ សុខចាន់ គូរគំនូរ នៅវត្តភ្នំ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង ក៏បានផ្តល់ជម្រេីសដល់ប្អូនប្រុស អាចជ្រេីសរេីសទៅទីតាំងណាមួយ ដែលយល់ថាល្អ និងអាចរកចំណូលបានច្រេីន ដោយគ្រាន់តែជូនដំណឹងមករដ្ឋបាលរាជធានីភ្នំពេញ ឬអាជ្ញាធរក៏បាន នឹងបានណែនាំឱ្រៀបចំុះឈ្មោះ សមាជិក ប.ស.ស. ជូនប្អូនៗទាំងពីរនាក់ផងដែរ។
ឯកឧត្តម ឃួង ស្រេង បានគូសបញ្ជាក់ថា សម្ដេចមហាបវរធិបតី បានយកចិត្តទុកដាក់សុខទុក្ខចំពោះប្រជាជន ជាពិសេសទៅលើជនពិការ ខណៈប្អូនប្រុសមានសមត្ថភាព មានទេពកុសល្យក្នុងការគូរគំនូរធ្វេីជាមុខរបរចិញ្ចឹមជីវិត។
ជាមួយគ្នានេះ ឯកត្តម ឃួង ស្រេង បានឱ្យដឹងថា សម្តេចធិបតី តែងបានណែនាំក្នុងនាមអាជ្ញាធរត្រូវមកមេីល និងរៀបចំបង្កលក្ខណៈងាយស្រួលដល់ប្អូនប្រុស ដើម្បីឱ្យប្អូនប្រុសអាចប្រកបមុខរបរអាជីវកម្មបាន។

ប្អូនប្រុស សល់ សុខចាន់ ពិការដៃទាំង២ដោយប្រេីជេីងជំនួសដៃ បច្ចុប្បន្នមានភរិយាកំពុងមានផ្ទៃពោះ៤ខែ និងកំពុងស្នាក់នៅផ្ទះជួលក្នុងភូមិដើមស្លែងទី១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងមានជីវភាពខ្វះខាត។

ឯកឧត្ដមអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា នៅក្នុងថ្ងៃនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានផ្ដល់ជូនថវិកា ចំនួន ៣លានរៀល ដល់ប្អូនប្រុស សល់ សុខចាន់ និងប្អូនស្រី ណារី ដែលថវិកានេះអាចយកទៅពិនិត្យផ្ទៃពោះ និងពិនិត្យសុខភាពនៅតាមមណ្ឌលសុខភាព ប៉ុន្តែនៅមណ្ឌលសុខភាព អាជ្ញាធរអាចជូនទៅពិនិត្យដោយមិនមានបង់ថ្លៃក្នុងការពិនិត្យឡេីយ។
ឯកត្តម ឃួង ស្រេង បន្តថា ក្នុងនោះដែរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានផ្តល់ផ្ទះមួយខ្នង ជូនប្អូនប្រុស សល់ សុខចាន់ និងភរិយា នៅក្នុងភូមិអណ្តូងទី៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដែលផ្ទះនេះធ្វេីឡេីងសម្រាប់ជួយដល់ជនក្រីក្រ ដែលគ្មានទីតាំងស្នាក់នៅ ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានធ្វើកិច្ចការងារនេះ ជាយូរឆ្នាំមកហើយ ពោលតាំងពីឆ្នាំ២០១៦មក ហើយផ្ទះនេះទុកបម្រុង សម្រាប់ទុរគតជន ដែលគ្មានកន្លែងស្នាក់នៅ ដូចជាប្អូនប្រុសប្អូនស្រីនេះដែរ។
ក្នុងឱកាសនោះដែរ ឯកត្តម ឃួង ស្រេង បញ្ជាក់ផងដែរថា “ខ្ញុំសូមបញ្ជាក់ឡេីងវិញ ជុំវិញការផ្សាយ និងការភ័ន្តច្រឡំកាលពីម្សិលមិញថា អាជ្ញាធរធ្វើទុកបុកម្នេញ ប្អូនពិការដែលមានទេពកោសល្យ មិនមែនជាការពិតទេ ខ្ញុំឮសូរដំណឹងនេះ ្ញុំបានប្រកាសព័ត៌មានផ្សព្វផ្សាយ ដើម្បីស្វែងរកប្អូន ហើយខ្ញុំក៏ឱ្យអាជ្ញាធរខណ្ឌស្វែងរកឃើញប្អូនស្នាក់នៅខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ហេីយនៅថ្ងៃនេះឯកឧត្ដមបានមកជួបដោយផ្ទាល់ក៏បានផ្ដល់នូវឱកាសជូនគាត់ ដើម្បីប្រកបរបរអាជីវកម្ម ជាងនេះទៅទៀត ទីតាំងណាដែលមានអតិថិជនអាចប្រកបមុខរបរអាជីវកម្មបាន អាជ្ញាធរនឹងបង្កលក្ខណៈជូនគាត់ មិនថាវត្តភ្នំ មិនថាមាត់ទន្លេ ឬសួនច្បារ ហើយមិនថាទីតាំងណាទេ អាជ្ញាធរនឹងបង្កលក្ខណៈចាំបាច់សម្រាប់គាត់ ដើម្បីឱ្យគាត់មានលទ្ធភាព បញ្ចេញនូវវិជ្ជាជីវៈរបស់គាត់ ស្វែងរកចំណូលចិញ្ចឹមជីវិត “ ។
ឯកឧត្តម ឃួង ស្រេង ក៏បានអំពាវនាវ ដល់សប្បុរសជន ដែលមានសណ្តាណចិត្តចង់ជួយឧបត្ថម្ភដល់ប្អូនប្រុស តិចក្តីច្រេីនក្តី សូមចូលរួមគាំទ្រដល់ប្អូន តាមរយៈគាំទ្រដល់ការគូគំនូរ របស់ប្អូនប្រុស ឬអាចផ្តល់ឱកាសការងារជូនគាត់ជាដេីម។
ប្អូនប្រុស សល់ សុខចាន់ ដែលពិការដៃទាំងសងខាង បានឱ្យដឹងថា រូបគេមានអាយុ ២៤ឆ្នាំ បានជ្រេីសរេីសអាជីបជាអ្នកគូរគំនូរ ផាត់ពណ៌ ដោយប្រេីជេីងជំនួសដោយដៃ ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដេីម្បីទទួលបានកម្រៃសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃអស់រយៈពេល ២ឆ្នាំមកហេីយ។ ក្រៅពីជំនាញគូរគំនូរនេះ ប្អូនប្រុសនៅមានជំនាញជួសជុលគ្រឿងអេឡិចត្រូនិក ដូចជាទូរស័ព្ទ និងកុំព្យូទ័រជាដេីម។ តាមរយៈគូរគំនូរនេះ ប្អូនប្រុសអាចរកចំណូលបាន ចន្លោះពី ៤ទៅ៥ម៉ឺនរៀលក្នុងមួយថ្ងៃ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់