ព័ត៌មាន
ឯកឧត្តមប៉េងពោធិសាជំរុញដល់មន្ត្រីគណៈចលនាមហាជនបន្តអបរំ អូសទាញនិងណែនាំពលរដ្ឋអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព
ស្វាយរៀង÷ ឯកឧត្តមប៉េង ពោធិសា អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង និងជាប្រធានគណៈចលនាមហាជនខេត្ត បានជំរុញនិងណែនាំដល់ មន្ត្រីគណៈចលនាមហាជនបន្តចលនាអប់រំ អូសទាញពន្យល់ពលរដ្ឋឲ្យយល់ពីគោលនយោបាយគណបក្សប្រជាជនកម្ពុជា លើកិច្ចការរក្សាការពារសន្តិភាព និងការងារអភិវឌ្ឍន៏ ប្រទេស ពិសេសចលនាពលរដ្ឋនៅតាមមូលដ្ឋានបន្តអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ទប់ស្កាត់ វាយបករាល់សភាពការណ៏ ដែលគណបក្ស និងអង្គការសង្គមស៊ីវិល ទំនោរទៅរកការប្រឆាំងនឹងការដឹកនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាគណបក្សឲ្យបានទាន់ពេលវេលា ដើម្បីបញ្ជៀសភាពអសន្តិសុខដែលបង្កឲ្យពលរដ្ឋមានការព្រួយបារម្ភ ។
ការថ្លែងមានប្រសាសន៍របស់អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តបែបនេះ បានធ្វើឡើងក្នុងពេល ឯកឧត្តមអញ្ជើញ ក្នុងកិច្ចប្រជុំបង្ហាញពីវឌ្ឍនភាពការងាររបស់គណៈចលនាមហាជនខេត្តស្វាយរៀង ប្រចាំឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥ នៅសាលប្រជុំស្នាក់ការគណបក្សខេត្តថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥នេះ។
ជាមួយនឹងការអប់រំខាងលើក្នុងនាមថ្នាក់ដឹកនាំគណបក្សខេត្ត ឯកឧត្តមបានណែនាំដល់មន្ត្រីគណ:ចលនាមហាជនត្រូវ សហការាមួយនិងរដ្ឋបាលមូលដ្ឋាន ធ្វើការអូសទាញសមាជិកសកម្ម ដែលនៅសេសសល់ ដែលរស់នៅជ្រកក្រោមស្លាកគណបក្សផ្សេងៗ ឱ្យពួកគេវិលមករួមជីវភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា ដើម្បីច្បាមយកប្រៀបខ្លាំងប្រៀបឈ្នះ ជូនគណបក្សប្រជាជនកម្ពុជានៅអាណត្តិក្រោយៗទៀត។
ក្នុងនាមថ្នាក់ដឹកនាំនៃគណៈចលនាមហាជនខេត្ត ឯកឧត្តមប៉េង ពោធិសា បានសម្ដែងអបអរសាទរចំពោះមន្ត្រីថ្នាក់ដឹកនាំគណៈចលនាមហាជនក្នុងខេត្ត ដែលមួយរយៈកន្លងមកបានចូលរួមអនុវត្តគោលនយោបាយគណបក្សប្រជាជនកម្ពុជាតាមរយៈផ្សព្វផ្សាយគោលនយោបាយនិងចលនាអូសទាញដោយមានមហាជនចូលរួមយ៉ាងច្រើនកុះករបង្កឲ្យគោលនយោបាយគណបក្សប្រជាជនកម្ពុជាត្រូវបានលើកប្រជាប្រិយភាពនៅក្នុងមហាជន។
តាមរបាយការណ៍វឌ្ឍនភាព ដែលអានបញ្ជាក់ដោយឯកឧត្តម សំ ថា សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្តនិងជាអនុប្រធានគណៈអចិន្ត្រៃយ៍គណៈចលនាមហាជន នៅក្នុងឆ្នាំ២០២៤ គណៈចលនាមហាជនបានចុះធ្វើការអប់រំផ្សព្វផ្សាយបានចំនួន ១៥ពាន់ ១៦១លើក ធ្វើវេទិកាសាធារណៈបានចំនួន១ពាន់ ៣៦៨លើក ផ្សព្វផ្សាយឯកសារជំនួយស្មារតីស្ដីពីកិច្ចសហប្រតិបត្តិការតំបន់ព្រំដែន CLV_DTA បំផុសចលនាពលរដ្ឋចូលរួមគាំទ្រកសាងព្រែកជីកហ្វូនណននិងកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែនផងដែរ ។





-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់