ព័ត៌មាន
តុលាការកូរ៉េខាងត្បូង នឹងសម្រេច ជុំវិញការបន្តឃុំខ្លួនប្រធានាធិបតី
តុលាការកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍ (១៨ មករា) នឹងពិចារណាថា តើត្រូវបន្តឃុំខ្លួន លោក Yoon Suk Yeol ប្រធានាធិបតីដែលត្រូវបានចោទប្រកាន់ទម្លាក់តំណែងដែរ ឬយ៉ាងណា បន្ទាប់ពីអង្គភាពស៊ើបអង្កេត បានចាប់ខ្លួនលោក ដោយសារការប៉ុនប៉ុនប្រកាសច្បាប់អាជ្ញាសឹកមិនជោគជ័យ។
គួររំលឹកថា លោក Yoon ដែលត្រូវបានគេរំពឹងថា នឹងចូលរួមសវនាការនោះ បានធ្វើឲ្យប្រទេសមានចលាចល កាលពីថ្ងៃទី៣ ខែធ្នូ នៅពេលដែលលោកព្យាយាមព្យួរការគ្រប់គ្រងស៊ីវិល ដោយលើកឡើងពីតម្រូវការ ដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងពី «កត្តានានាប្រឆាំងនឹងរដ្ឋ»។
ក្រោយច្បាប់អាជ្ញាសឹកដែលមានរយៈពេល ៦ម៉ោងនោះ លោក Yoon ត្រូវទទួលរងការចោទប្រកាន់ជាបន្តបន្ទាប់ដោយសភា និងមិនព្រមឲ្យចាប់ខ្លួនជាច្រើនសប្តាហ៍ ដោយបានលាក់ខ្លួន ក្នុងគេហដ្ឋានដែលមានការយាមពីក្រុមអង្គរក្សរបស់លោក រហូតដល់ចុងក្រោយ លោកត្រូវបានឃុំខ្លួន កាលពីថ្ងៃពុធ (ទី១៥ ខែមករា) អំឡុងពេលមានការវាយឆ្មក់ នាពេលព្រឹកព្រលឹម។
ប្រធានាធិបតីក្នុងែងដំបូងគេរបស់ប្រទេសកូរ៉េខាងត្បូងដែលត្រូវបានឃុំខ្លួន លោក Yoon បានបដិសេធមិនសហការ ក្នុងអំឡុងពេល ៤៨ម៉ោងដំបូង ដែលក្រុមអ្នកស៊ើបអង្កេតទទួលបានការអនុញ្ញាតឲ្យឃុំខ្លួនលោក។ ប៉ុន្តែប្រធានាធិបតីដែលរងការអាម៉ាស់រូបនេះ នៅតែស្ថិតក្នុងការឃុំឃាំងដដែល បន្ទាប់ពីអង្គភាពស៊ើបអង្កេត បានស្នើសុំដីកាថ្មី កាលពីថ្ងៃសុក្រ (ទី១៧ ខែមករា) ដើម្បីបន្តការឃុំខ្លួនលោក។
ចៅក្រមនៅតុលាការក្រុងសេអ៊ូលភាគខាងលិច គ្រោងនឹងពិនិត្យសំណើនេះ នៅសវនាការម៉ោង ២រសៀល ដោយការសម្រេចរបស់លោកស្រី ត្រូវបានរំពឹងថា នឹងចេញនៅយប់ថ្ងៃសៅរ៍ ឬព្រឹកថ្ងៃអាទិត្យ។ មេធាវីរបស់លោក Yoon គឺលោក Yoon Kab-keun បានប្រាប់សារព័ត៌មាន AFP ថា លោកប្រធានាធិបតីនឹងចូលរួមក្នុងសវនាការនេះ «ដោយមានចេតនាស្ដារកិត្តិយសរបស់លោកឡើងវិញ»។
ប្រសិនបើត្រូវបានអនុម័ត ដីកាថ្មីនេះ ទំនងជានឹងបន្តការឃុំខ្លួនលោក Yoon ដល់ទៅ ២០ថ្ងៃ ដោយផ្តល់ពេលវេលាដល់រដ្ឋអាជ្ញា ដើម្បីធ្វើបទចោទប្រកាន់ជាផ្លូវការ។ ការិយាល័យស៊ើបអង្កេតអំពើពុករលួយ (CIO) កំពុងស៊ើបអង្កេតលោក Yoon ពីបទបះបោរ ជាការចោទប្រកាន់ដែលអាចឃើញរូបលោកជាប់ពន្ធនាគារមួយជីវិត ឬត្រូវកាត់ទោសប្រហារជីវិត ប្រសិនបើរកឃើញថា មានទោស៕


-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់