ព័ត៌មាន
តម្លៃស្រូវ អូអឹម បានហក់ឡើងវិញដោយសារកិច្ចសហការល្អរវាងវិស័យរដ្ឋ ឯកជន និងពលរដ្ឋ
អ្នកជំនួញក្នុងវិស័យស្រូវអង្ករនៅកម្ពុជា បានឲ្យដឹងថា មកដល់ពេលនេះ តម្លៃស្រូវពូជប្រភេទ អូអឹម ៥៤ ៥១ បានងើបឡើងវិញ ពី៨៣០រៀល កើនដល់៨៨០រៀល ក្នុងមួយគីឡូទៅតាមគុណភាពស្រូវ ហើយការហក់ឡើងវិញនេះ ដោយសារមានកិច្ចសហការគ្នាយ៉ាងល្អ រវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយរោងម៉ាស៊ីនកិនស្រូវ និងមានការចូលរួមជួយទិញពីប្រជាពលរដ្ឋនានា។
ឧកញ៉ា សុង សារ៉ន ម្ចាស់រោងម៉ាស៊ីនស្រូវ និងជាអ្នកនាំចេញ នៃក្រុមហ៊ុន អេមរុ រាយស៍ (ខេមបូឌា) បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី នៅរសៀលថ្ងៃទី១៧ ខែមករា តាមប្រព័ន្ធទូរស័ព្ទថា ការទទួលទិញស្រូវពូជប្រភេទ អូអឹម គិតមកដល់ពេលនេះ មិនមែនមានតែរោងម៉ាស៊ីនរបស់លោកប៉ុណ្ណោះទេ គឺមានការចូលរួមពីរោងម៉ាស៊ីនដទៃផ្សេងទៀត ទាំងរោងម៉ាស៊ីនតូច ធំ និងមធ្យម គឺទទួលទិញដូចគ្នា ក្នុងតម្លៃសមរម្យទៅតាមគុណភាពស្រូវ។
ឧកញ៉ា បានលើកឡើងឲ្យដឹងទៀតថា គិតក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ តម្លៃស្រូវពូជ អូអឹម ពិតជាមានការកើនថ្លៃវិញបន្តិច។ ជាក់ស្តែង តម្លៃ្រែខ្ទ់ ៧៩០ទៅ៨០០រៀល ក្នុងមួយគីឡូ ទៅតាមគុណភាពស្រូវ ដូចជាលេខ១ លេខ២ ឬលេខ៣ បើប្រៀបធៀបពីមុនគឺតម្លៃខ្ទង់ ៧៥០រៀល ឬ៧៦០រៀល ក្នុងមួយគីឡូ។ លោកបានបន្តថា ដោយឡែក តម្លៃទិញ-លក់នៅរោងម៉ាស៊ីនវិញ ក៏មានការកើនថ្លៃផងដែរពី ៨៣០ ទៅ៨៤០ ឬឈានដល់ ៨៨០រៀល ក្នុងមួយគីឡូ ដែលតម្លៃនេះ គឺពិតជាល្អ និងមិនមានអ្វីដែលអាក្រក់នោះទេ បើធៀបទៅនឹងរយៈពេល ២-៣ឆ្នាំមុន។
ពាក់ព័ន្ធការកើនឡើងតម្លៃស្រូវពូជ អូអឹម ខាងលើនេះ ឧកញ៉ា សុង សារ៉ន បានបញ្ជាក់យ៉ាងច្បាស់ថា ដោយសារជាការរួមគ្នា បន្ទាប់ពីរាជរដ្ឋាភិបាលបានទម្លាក់ថវិកាបន្ថែមដើម្បីជួយទិញស្រូវអង្ករ ហើយខាងរោងម៉ាស៊ីនកិនស្រូវក៏មានល្បឿននៃការទិញខ្លាំងជាងមុន និងចំណុចមួយទៀតខាងវៀតណាមក៏បានបន្តបើកទិញវិញដែរ ព្រមគ្នាមហាជនគាំទ្រ ហើយប្រជាពលរដ្ឋចូលរួមក្នុងការលក់ជួញដូរ និងការច្រូតកាត់ជាដើម អញ្ចឹងវាល្អដែលយើងចេះជួយគ្នាបានទៅរួច។ លោកក៏បានផ្តាំផ្ញើរជូនដល់ប្រជាកសិករយ៉ាងដូច្នេះទៀតថា
រហូតមកដល់ពេលនេះ ក្រុមហ៊ុន អេមរុ រាយស៍ (ខេមបូឌា) ដែលជារោងម៉ាស៊ីនកិនស្រូវ និងជាអ្នកនាំចេញអង្ករកម្ពុជាធំជាងគេមួយទៅកាន់ទីផ្សារអន្តរជាតិខាងលើនេះ បានអះអាងថា នៅតែបន្តរក្សាការប្រមូលទិញស្រូវពូជប្រភេទ អូអឹម ៥៤ ៥១ ចំនួន ១២,០០០តោន ក្នុងតម្លៃ ៨៨០រៀល ដែលជាតម្លៃលើសទីផ្សារផងដែរ។ សូមបញ្ជាក់ទៀតថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានទម្លាក់ថវិកាចំនួន ៣០លានដុល្លារបន្ថែម ដើម្បីទិញស្រូវអង្ករ ខណៈគិតចាប់តាំងពីឆ្នាំ២០១៦មក រាជរដ្ឋាភិបាលបានទម្លាក់ថវិកាជាបន្តបន្ទាប់ ដែលរហូតមកដល់ពេលនេះ ទម្លាក់បាន ៥លើករួចមកហើយ សរុបថវិកាចំនួនប្រមាណជាង ២០៨លានដុល្លារ ដើម្បីទ្រទ្រង់លើវិស័យស្រូវអង្ករទាំងមូល៕ អត្ថប៖ បូរ៉ាវី








-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់