ព័ត៌មាន
TikTok អាច «បាត់វត្តមាន» នៅសហរដ្ឋអាមេរិក នាថ្ងៃអាទិត្យ បន្ទាប់ពីមានសាលក្រមរបស់តុលាការកំពូល
TikTok ប្រាប់ឲ្យដឹងថា បណ្ដាញសង្គមនេះ នឹង «លែងមានប្រតិបត្តិការ» នៅសហរដ្ឋអាមេរិកទៀតហើយ នាថ្ងៃអាទិត្យ (ទី១៩ ខែមករា) ដោយកំពុងប៉ះពាល់ដល់ការចូលទៅប្រើកម្មវិធីនេះ សម្រាប់អ្នកប្រើប្រាស់ ១៧០លាននាក់ ប្រសិនបើរដ្ឋាភិបាលមិនធានាថា ច្បាប់ដែលតម្រូវឲ្យលក់ ឬហាមប្រាមកម្មវិធីនេះ នឹងមិនត្រូវបានប្រើប្រាស់ ដើម្បីដាក់ទណ្ឌកម្មអ្នកផ្តល់សេវាកម្មទេនោះ។
បន្ទាប់ពីមានការតតាំងគ្នាតាមផ្លូវច្បាប់ជាច្រើនខែ តុលាការកំពូលរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ (ទី១៧ ខែមករា) បានសម្រេចតម្កល់ច្បាប់ដែលនឹងហាមឃាត់វេទិកាចែករំលែកវីដេអូដ៏ពេញនិយមមួយនេះ ដោយសារផ្អែកលើបញ្ហាសន្តិសុខជាតិ ប្រសិនបើម្ចាស់ជនជាតិចិន មិនឈានដល់កិច្ចព្រមព្រៀងនៅវេលាម៉ោង ១១ (ម៉ោងក្នុងស្រុក) ដើម្បីលក់បណ្ដាញសង្គមនេះទៅឲ្យអ្នកទិញដែលមិនមែនជាជនជាតិចិន ត្រឹមថ្ងៃអាទិត្យ។
ត្រឹមតែប៉ុន្មានខែប៉ុណ្ណោះបន្ទាប់ពីច្បាប់នេះទទួលបានការគាំទ្រយ៉ាងលើសលប់ បណ្ដាសមាជិកសភា និងមន្ត្រី ឡូវនេះ ានការព្រួយបារម្ភ អំពីបម្រាមនេះ ដោយគ្រប់គ្នាកំពុងផ្ដោតថា តើប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump អាចឈានជើងចូលមក ហើយស្វែងរកវិធី ដើម្បីបន្តរក្សាទុកកម្មវិធីនេះដែរ ឬទេ។
រាប់ចាប់ពីអ្នករាំវ័យជំទង់ រហូតដល់ស្ដ្រីវ័យចំណាស់ចែករំលែកពីគន្លឹះធ្វើម្ហូប TikTok ទទួលបានភាពល្បីល្បាញ ដោយសារសមត្ថភាពរបស់បណ្ដាញសង្គមនេះ ដែលជួយប្រែក្លាយអ្នកប្រើប្រាស់ធម្មតាឲ្យទៅជាតារាល្បីឈ្មោះទូទាំងពិភពលោក នៅពេលដែលវីដេអូមួយត្រូវបានចែករំលែកតៗគ្នាយ៉ាងឆាប់រហ័ស។
កម្មវិធីនេះក៏ទទួលបានការកោតសរសើរផងដែរពីលោក Trump ដែលបាននិយាយថា កម្មវិធីនេះបានជួយលោកយ៉ាងធំធេង ក្នុងការភ្ជាប់ទំនាក់ទំនងទៅកាន់អ្នកបោះឆ្នោតវ័យក្មេងដែលរួមចំណែកដល់ជ័យជម្នះរបស់លោក នៅក្នុងការបោះឆ្នោត កាលក្នុងខែវិច្ឆិកាឆ្នាំមុន។ លោក Trump បានពិភាក្សាពីករណី TikTok ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) កាលពីថ្ងៃសុក្រ ហើយបាននិយាយថា លោកនឹងត្រូវការពេលវេលាបន្ថែមទៀត ដើម្បីស្វែងរកដំណោះស្រាយ៕



-
ព័ត៌មាន1 week agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
-
ព័ត៌មាន21 hours agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន1 week agoការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើន ប្រកបដោយភាពធន់
-
ព័ត៌មាន1 week agoសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ផ្ដល់ព្រះរាជអំណោយដល់កងទ័ព និងធ្វើបុណ្យឧទ្ទិសកុសលដល់យុទ្ធជនពលី
-
ព័ត៌មាន3 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំតុបតែងលម្អភ្លើងពណ៌តាមទីតាំងប្រារព្ធសង្ក្រាន្តក្នុងខេត្តបានរួចរាល់ហើយ
-
ព័ត៌មាន3 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ