ព័ត៌មាន
សម្តេច ហេង សំរិន កោតសរសើរចំពោះសមិទ្ធផលអគារសិក្សាថ្មី១ខ្នងនៅវិទ្យាល័យហេងសំរិន ចក ដែលផ្តួចផ្តើមកសាង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តាមរចនាបទខ្មែរទំនើប មានបរិស្ថានស្រស់ស្អាត
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស នៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរចំពោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដែលបានផ្តួចផ្តើមកសាងអគារសិក្សាថ្មី១ខ្នងដ៏ស្រស់ស្អាត តាមរចនាបទខ្មែរទំនើប មានបរិស្ថានស្អាតនៅវិទ្យាល័យហេងសំរិនចក ដើម្បីបំពេញតម្រូវការសិក្សារបស់សិស្សានុសិស្ស ព្រមទាំងរួមចំណែកអភិវឌ្ឍធនធានមនុស្ស ដែលជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាល។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍បែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មីមួយខ្នង កម្ពស់២ជាន់ មាន១៧បន្ទប់ នៅវិទ្យាល័យ ហេង សំរិន ចក ស្ថិតក្នុងឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥។ ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីសមាជិកសមាជិការ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អាជ្ាធរមលដ្ឋាន សិស្សានុសិស្ស កងម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋសរុបជាង ៤ពាន់នាក់។
ក្នុងឱកាសនោះ សម្តេចពញាចក្រី បានថ្លែងជំរុញដល់មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ និងយុវជនគ្រប់រូប ឱ្យបន្តផ្សព្វផ្សាយកម្មវិធីអប់រំ សុខភាព សីលធម៌ និងគុណធម៌ ឱ្យបានទូលំទូលាយ និងបង្កើតស្មារតីស្រឡាញ់បរិស្ថានធម្មជាតិផងដែរ។
សូមបញ្ជាក់ថា អគារសិក្សាថ្មីចំនួន១ខ្នងនៃវិទ្យាល័យហេងសំរិន ចក ស្ថិតនៅភូមិចំឡាក់ ឃុំចក ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចកក្រកម្ពុជា គោរពជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តត្បូងឃ្មុំ។
អគារសិក្សាថ្មីនេះមានកម្ពស់ ០២ជាន់ ស្មើនឹង ១៧បន្ទប់ និងសង់ឡើងតាមរចនាបថខ្មែរទំនើប និងជាអគារបៃតង បំពាក់នូវសម្ភារសម្រាប់ការរៀន និងបង្រៀន ប្រព័ន្ធអគ្គិសនីថាមពលពន្លឺព្រះអាទិត្យ បន្ទប់សិក្សាបំភ្លឺដោយពន្លឺធម្មជាតិនៅពេលថ្ងៃ មានលំហូរខ្យល់ចេញចូលល្អ មានដើមឈើ សួនច្បារស្រស់ស្អាត និងភាពបៃតង។ សមិទ្ធផលថ្មីដែលបានកើតឡើងថ្មីបន្ថែមទៀតក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានរួមចំណែកយ៉ាងសំខាន់ដល់ ការបណ្តុះបណ្តាលនិងកសាងធនធានមនុស្ស ឱ្យមានចំណេះដឹង ចំណេះធ្វើ គុណធម៌ ជាអ្នកបន្តវេនដ៏ល្អរបស់ប្រទេសជាតិ៕












-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់