ព័ត៌មាន
គណៈប្រតិភូកម្ពុជាត្រូវបានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ទីភ្នាក់ងារសហប្រតិបត្តិការអាល្លីម៉ង់ (GIZ) ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូអន្តរក្រសួងកម្ពុជាទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ដើម្បីស្វែងយល់អំពីគោលនយោបាយ និងច្បាប់នានាពាក់ព័ន្ធនឹងវិស័យវាយនភណ្ឌ កាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប នៅក្នុងសហគមន៍អឺរ៉ុប និងអាល្លឺម៉ង់។
ប្រភពក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅយប់ថ្ងៃទី១៨ ខែមករា បានឲ្យដឹងក្នុងបណ្តាញសង្គមថា ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូអន្តរក្រសួងកម្ពុជា បានជួបពិភាក្សាការងារជាមួយតំណាងគណៈកម្មការអឺរ៉ុប (EU Commission) , តំណាងនៃក្រសួងការងារ និងសង្គមកិច្ចអាល្លឺម៉ង់, តំណាងនៃក្រសួងសហព័ន្ធសម្រាប់កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ចអាល្លឺម៉ង់, តំណាង IndustriAll, តំណាងសហព័ន្ធនិយោជក, សហព័ន្ធសហជីពអាល្លឺម៉ង់, តំណាងស្ថាប័ន ACT, និងក្រុមហ៊ុនម្ចាស់ម៉ាកសំខាន់ៗមួយចំនួនរបស់្លឺម៉ង់ ែលកំពុងបញ្ជាទិញផលិតផលវាយនភណ្ឌ កាត់ដេរ ស្បែកជើង ផលិតផលធ្វើដំណើរនិងកាបូបពីកម្ពុជា។
តាមរយៈជំនួបទាំងនេះ គណៈប្រតិភូកម្ពុជា និងភាគីអាល្លឺម៉ង់ បានសិក្សាស្វែងយល់ និងផ្លាស់ប្ដូរបទពិសោធន៍គ្នាអំពីការរីកចម្រើន និងការអភិវឌ្ឍក្នុងវិស័យការងារនៅកម្ពុជា ក៏ដូចជាបានស្វែងយល់ពីគោលនយោបាយ និងទិសដៅរបស់សហគមន៍អឺរ៉ុប និងម្ចាស់ម៉ាកបញ្ជាទិញដែលនឹងត្រូវអនុវត្តសម្រាប់ឆ្នាំខាងមុខ ពិសេសច្បាប់ស្តីពីការពិនិត្យអនុលោមភាពនិរន្តរភាពនៃអាជីវកម្ម (CSDDD) ផងដែរ។ ជាពិសេសទៀតនោះ ម្ចាស់ម៉ាកបញ្ជាទិញក៏បង្ហាញពីការពេញចិត្តចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការតាំងចិត្តបន្តធានាឱ្យបាននូវលក្ខខណ្ឌការងារល្អ និងធានាបាននូវអនុលោមភាពការងារនិងអនុសញ្ញាអន្តរជាតិ។
ប្រភពដដែល បានបញ្ជាក់ថា ជារួម តាមរយៈដំណើរទស្សនកិច្ចនេះ គណៈប្រតិភូកម្ពុជា និងភាគីអាល្លឺម៉ង់ បានស្វែងយល់ពីគ្នា និងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីធានាបាននូវការបញ្ជាទិញពីម្ចាស់ម៉ាក ក៏ដូចជាការធានានូវផលប្រយោជន៍ និងលក្ខខណ្ឌការងារល្អសម្រាប់កម្ពុជាផងដែរ៕












-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់