ព័ត៌មាន
ឯកឧត្តមរដ្ឋមន្រ្ដី ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ ស្ពានព្រៃក្តី ក្នុងស្រុកកណ្តៀង
ពោធិ៍សាត់៖ នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានអញ្ជើញចុះពិនិត្យដំណើរការសាងសង់ស្ពានព្រៃក្តី ដែលជាស្ពានបេតុងប្រវែង៧៥ម៉ែត្រ កាត់ស្ទឹងពោធិ៍សាត់ តភ្ជាប់ពីភូមិក្បាលរមាស ឃុំអន្លង់វិល មកកាន់ភូមិព្រៃក្តីកណ្តាល ឃុំកណ្តៀង ដោយបច្ចុប្បន្នសម្រេចបានប្រមាណ៤០ភាគរយ ។
ក្នុងឱកាសនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន សូមឱ្យគ្រប់ភាគីពាក់ពន្ធ័បន្តសហការគ្នា ដើម្បីជំរុញឱ្យដំណើរការសាងសង់ស្ពានបេតុងនេះមានភាពរលូនប្រកបដោយគុណភាព និងសម្រេចបានតាមផែនការគ្រោងទុកសាងសង់ឱ្យរួចមុខពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ព្រោះស្ពានព្រៃក្តីនេះមានតួនាទីយ៉ាងសំខាន់សម្រាប់ប្រជាពលរដ្ឋតភ្ជាប់ចរាចរណ៍ដឹកកសិផល មកមណ្ឌលសុខភាព សិស្សានុសិស្សមកសាលារៀន និងមកទីប្រជុំជនស្រុកកណ្តៀងជាដើម ។
បើតាមលោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានឱ្យដឹងថា ស្ពានព្រៃក្តីនេះដើមឡើយជាស្ពានដែលមានគ្រោងជាដែក និងក្រាលដោយឈើ មានប្រវែងប្រមាណ ៨០ម៉ែត្រ ត្រូវបានបាក់ខូចខាតផ្នែកកណ្តាលទាំងស្រុង ដោយទឹកជំនន់នៅយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដោយពុំអាចធ្វើចរាចរណ៍ឆ្លងកាត់បាន ក្រោយហេតុការណ៍បាក់ស្ពាននេះ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពជាក់ស្តែងស្ពានព្រៃក្តីនេះដោយផ្ទាល់ ។ បន្ទាប់ពីធ្វើការសិក្សាវាយតំលៃរួចមក ក្រសួងអភិវឌ្ឍន៍ជនបទបានសម្រេចសាងសង់ស្ពានថ្មីជាស្ពានបេតុងរឹងមាំជំនួសឱ្យឈើស្ពានចាស់ក្រោយទទួលបានគោលការណ៍ពីសម្តេចបរវធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ហើយស្ពានបេតុងថ្មីនេះត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ដែលមានប្រវែង៧៥ម៉ែត្រ ទទឹង៨ម៉ែត្រ រួមនិងផ្លូវបេតុងសាងខាងក្បាលស្ពានប្រវែងសរុប ២២៩ម៉ែត្រ ដោយចំណាយថវិការបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសាងសង់ តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ និងអនុវត្តន៍គម្រោងដោយ កងវិស្វកម្មលេខ១៨១ ស្ពាន-ថ្នល់ ៕ អត្ថបទ៖ ភិរុណ ពៅ







-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់