ព័ត៌មាន
កម្ពុជាកំពុងឈានទៅចិញ្ចឹមជ្រូកជាឧស្សាហកម្មទំទើប ក្នុងទិសដៅបម្រើទីផ្សារនាំចេញ
វិស័យចិញ្ចឹមសត្វជ្រូកនៅកម្ពុជា បានកំពុងវិវត្តន៍រីកច្រើន និងកំពុងកែប្រែឈានទៅចិញ្ចឹមជាលក្ខណៈឧស្សាហកម្មទំទើប ប្រកប ដោយអនាម័យ និងស្របតាមស្តង់ដារខ្ពស់ សម្រាប់ផ្គត់ផ្គង់សាច់ក្នុងស្រុកដែលមានគុណភាព និងកំពុងតម្រង់ទិសទៅរកទីផ្សារនាំចេញ។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា ថ្លែងលើកឡើងក្នុងសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន ស្តីពីការចិញ្ចឹម ជ្រូកនៅកម្ពុជា នេះថា ជុំវិញការចិញ្ចឹមសត្វជ្រូកនៅកម្ពុជា, នៅដើមឆ្នាំ២០២៤ អ្នកចិញ្ចឹមជ្រូកជួបឧបសគ្គបន្តិចបន្តួច ប៉ុន្តែបន្ទាប់ពីរាជរដ្ឋា ភិបាលបានបិទផ្អាកបំណែកនៃសាច់បង្កក បានធ្វើឱ្យសកម្មភាពនៃការចិញ្ចឹមសត្វក្នុងស្រុក បានកម្រើកឡើងយ៉ាងផុលផុស និងបានជំរុញ ផ្គត់ផ្គង់ជំនួសការនាំចូលបានទាំងស្រុង ដែលនេះបានបង្ហាញឱ្យឃើញពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃការចិញ្ចឹមសត្វក្នុងស្រុក។
លោក លើកឡើងបន្ថែមថា ជាក់ស្តែងមកដលេនេះ កម្ពុជាបានកំពុងផ្លាស់ប្តូររបត់នៃការចិញ្ចឹមជ្រូក ពីការចិញ្ចឹមជា លក្ខណៈ គ្រួសារ ទៅជាកសិកដ្ឋាន និងការចិញ្ចឹមជាកសិដ្ឋានធម្មតា ទៅតាមបែបឧស្សាហកម្មទំនើប (ការចិញ្ចឹមក្នុងម៉ាស៊ីនត្រជាក់) ប្រកប ដោយគុណភាព និងស្របតាមស្តង់ដារខ្ពស់ បច្ចុប្បន្នការចិញ្ចឹមបែបនេះបានកើតឡើងជាច្រើន, នេះជាការកំពុងរៀបចំខ្លួនរបស់កម្ពុជា ឈាន ដើម្បីឈានទៅប្រកួតប្រជែងជំរុញការនាំចេញ និងការផ្គត់ផ្គង់សាច់ក្នុងស្រុក ដែលមានស្តង់ដារអនាម័យខ្ពស់។
ជុំវិញការចិញ្ចឹមនេះ, លោក ស្រ៊ុន ពៅ ចង់ឱ្យកសិករដែលចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារ និងកសិដ្ឋានផ្សេងៗ គួរចងក្រងជា សហគមន៍ ដើម្បីទទួលបាននូវព័ត៌មានដូចជា៖ ចំនួនសហគមន៍អ្នកចិញ្ចឹម តម្លៃទីផ្សារ និងការប្រមូលទិញជាដើម ដើម្បីបង្កើតនូវខ្សែ ច្រវាក់ផ្គត់ផ្គង់មួយប្រកបដោយតម្លាភាព។
សូមបញ្ជាក់ថា ទាក់ទិនការចិញ្ចឹមសត្វនៅកម្ពុជា, បើយោងតាមច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ របស់ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានបង្កើតឡើងដើម្បីធានាការគ្រប់គ្រង និងការអភិវឌ្ឍសុខភាពសត្វ និងផលិតកម្មសត្វ, ការពារសុខភាពមនុស្ស សុខភាពសត្វ និងការពារបរិស្ថាន, បង្ការទប់ស្កាត់ និងលុបបំបាត់ការពារជំងឺឆ្លងពីសត្វ, ការពារធនធានសត្វ និងពូជសត្វរបស់ជាតិ, និង ធានានិរន្តរភាពនៃការផ្គត់ផ្គង់ផលិតកម្មសត្វប្រកបដោយគុណភាព និងសុវត្ថិភាពសម្រាប់ទីផ្សារក្នុងស្រុក និងនាំចេញ៕ អត្ថបទ៖ សុន រ៉ាឌី
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់