ព័ត៌មាន
សហជីព និងកម្មកររោងចក្រ បង្ហាញការអរគុណពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល
ខណៈដែលការអនុវត្តប្រាក់ឈ្នួលអប្បបរមាចំនួន ២០៨ដុល្លារ ត្រូវបានអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៥នេះតទៅ កម្មករ កម្មការិនី និងសហជីពក្នុងវិស័យកាត់ដេរ បានបង្ហាញទឹកមុខសប្បាយរីករាយ និងសម្តែងការដឹងចំពោះការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពីការយល់ដឹងសុខទុក្ខពិតប្រាកដ របស់កម្មករនិយោជិត។
ក្នុងបទសម្ភាសន៍ជាមួយក្រុមកម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ សេឌូណូ អ៊ិនវេសមេន ខេមបូ ហ្វេសិន ស្ថិតនៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែមករានេះ កម្មករ កម្មការិនី បាននិយាយឲ្យដឹងថា គិតចាប់តាំងពីការចាប់ផ្តើមបំពេញការងារក្នុងវិស័យរោងចក្រ រហូតមកដល់ពេលបច្ចុប្បន្ននេះបានមើលឃើញថា ប្រាក់ឈ្នួលអប្បបរមា តែងតែមានការដំឡើងជារៀងរាល់ឆ្នាំ ទោះបីជាចំនួនមិនបានច្រើន ប៉ុន្តែថ្នាក់ដឹកនាំគ្រប់ថ្នាក់បានគិតគូរយ៉ាងម៉ត់ចត់ណាស់ តាមរយៈកិច្ចប្រជុំចចារប្រាក់ឈ្នួល ក៏ដូចជាការខិតខំក្នុងការទាក់ទាញអ្នកវិនិយោគដើម្បីបង្កើតឱកាសការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ។
ក្រុមកម្មករ ក៏បានសម្តែងការអរគុណថែមទៀតជូនចំពោះរាជដ្ឋាភិបាល សម្រាប់ការបន្តផ្តល់អត្ថប្រយោជន៍ផ្សេងៗទៀតដែលកំពុងទទួលបានស្រាប់ ក្រៅពីការដំឡើងប្រាក់ឈ្នួលអប្បបរមា ដូចជារបបសន្តិសុខសង្គមជាដើម ដើម្បីលើកកម្ពស់ជីវភាព រស់នៅរបស់កម្មករនិយោជិតផងដែរ។
លោក សំ សឿន ប្រធានក្រុមប្រឹក្សាជាតិសហជីព បានលើកឡើងថា ក្នុងនាមលោកជាតំណាងឱ្យកម្មករនិយោជិត លោកពិតមានសេចក្ដីត្រេកអរ និងរំភើបជំនួសកម្មករនិយោជិតដែលទទួលបានកាដូឆ្នាំថ្មី២០២៥ និងអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រួលដល់ទុក្ខលំបាករបស់កម្មករនិយោជិត តាមរយៈការអនុវត្តនូវប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ ចាប់ពីខែមករានេះតទៅ។
លោកបានបន្តថា ប្រាក់ឈ្នួលថ្មីនេះ ជួយលើកទឹកចិត្តរបស់កម្មករនិយោជិតកាន់តែខិតខំប្រឹងប្រែងបន្តទៀត ហើយក៏នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងជីវភាពរបស់កម្មករនិយោជិតនៅកម្ពុជា។ លោកបន្ថែមទៀតថា ដោយសារកត្តាសន្តិភាព ទើបធ្វើឲ្យរាជរដ្ឋាភិបាលកម្ពុជាអាចដំឡើងប្រាក់ឈ្នួលបានយ៉ាងទៀតទាត់ជារៀងរាល់ឆ្នាំ ហើយកម្មករនឹងកាន់តែសប្បាយចិត្ត។
នៅក្នុងសេចក្តីណែនាំ ស្តីពីការអនុវត្តប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានក្រើន រំលឹកដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ត្រូវអនុវត្តប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ ដោយត្រូវទូទាត់ចំនួន ២ដង ក្នុង១ខែ។ ទន្ទឹមនឹងនេះ ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ត្រូវទូទាត់ប្រាក់បំណាច់អតីតភាពការងារចំនួន ២ដង ក្នុង១ឆ្នាំ និង/ឬប្រាក់អត្ថប្រយោជន៍ផ្សេងៗ ជូនកម្មករនិយោជិតឱ្យបានត្រឹមត្រូវស្របតាមច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន។ ក្នុងករណីមានការខកខានទូទាត់ ឬគណនាដោយមិនបានត្រឹមត្រូវ ដែលនាំឱ្យមានវិវាទការងារ កើតឡើង អធិការការងារនឹងចាត់វិធានការផាកពិន័យសហគ្រាស គ្រឹះស្ថាននោះ យ៉ាងតឹងរ៉ឹងតាមច្បាប់ជាធរមាន៕ អត្ថបទ៖ ឈិត បូរ៉ាវី









-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់