ព័ត៌មាន
សម្តេចធិបតី៖ រាជរដ្ឋាភិបាលនឹងដំឡើងប្រាប់ឧបត្ថម្ភជានិច្ចដល់អតីតយុទ្ធជន និងអតីតកងកម្លាំងគ្រប់ប្រភេទ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលបានបន្តគិតគូរជានិច្ច ក្នុងការដំឡើងប្រាប់ឧបត្ថម្ភដល់អតីតយុទ្ធជន និងអតីតកងកម្លាំងគ្រប់ប្រភេទ ស្របទៅតាមស្ថានភាពជាក់ស្តែង និងទៅតាមលទ្ធភាពថវិកាដែលរដ្ឋមាន ខណៈគោលនយោបាយនេះនឹងធ្វើឡើងជារៀងរហូត ដោយគ្មានការរាថយនោះទេ គ្រាន់តែឆ្នាំខ្លះមានតិចឆ្នាំខ្លះមានច្រើនតែប៉ុណ្ណោះ។
នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលសំខាន់ៗ ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ស្ថិតនៅក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលមិនដែលទុកអតីតយុទ្ធជនណាម្នាក់ចោល ឬទុកឲ្យនៅឯកោដូចការលើកឡើងរបស់ជនអគតិមួយចំនួននោះឡើយ ពោលគឺ ដោយរាជរដ្ឋាភិបាលបានគិតគូរជាប្រចាំ និងរកដំណោះស្រាយជានិច្ចជូនដល់ពួកគាត់ ដោយបានខិតខំផ្ត់ដសម្បទានសេដ្ឋកិច្ចជូនពួកគាត់ សាងសង់ផ្ទះជូនពួកគាត់ រួមទាំងរកដំណោះស្រាយជាច្រើនទៀតជូនពួកគាត់ជាបន្តបន្ទាប់។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា រាជរដ្ឋាភិបាលនឹងបន្តជួយសាងសង់ផ្ទះ ចែកដី ជូនដល់បងប្អូនអតីតយុទ្ធជនបន្ថែមទៀតផងដែរស្របទៅតាមពេលវេលា ហើយការធ្វើនេះនឹងធ្វើឡើងម្តង បន្តិចម្តងបន្តិច តែនឹងទៅមុខជានិច្ច។
ជាក់ស្តែងដូចសមិទ្ធផលដែលបានកំពុងកើតមានឡើងនៅភូមិប៊ុន រ៉ានីសែនជ័យដំណាក់ទ្រយឹងយ៉ាងដូច្នេះដែរ គឺរាជរដ្ឋាភិបាលបានធ្វើឡើងជាបន្តបន្ទាប់ ហើយតំបន់នេះក៏ នឹងអាចមានមន្ទីរពេទ្យបង្អែកនាពេលឆាប់ខាងមុខនេះផងដែរ ដើម្បីកាត់បន្ថយការចំណាយទាំងពេលវេ លា និងថវិការបស់ប្រជាពលរដ្ឋដែលកំពុងរស់នៅតំបន់នេះ៕អត្ថបទបាន ចក់
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់