ព័ត៌មាន
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់លើវិស័យកសិកម្ម សន្ដិសុខស្បៀង និងប្រជាកសិករ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ណាស់លើវិស័យកសិកម្ម និងសន្ដិសុខស្បៀង ក្នុងនោះយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះបងប្អូនកសិករ និងការស្វែងរកទីផ្សារ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានានៅមជ្ឈមណ្ឌលអតីតយុទ្ធជនប៊ុនរ៉ានីសែនជ័យដំណាក់ ទ្រយឹង ស្ថិតនៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃចន្ទ ថ្ងៃទី២០ ខែមករា ឆ្នាំ ២០២៤នេះ។
ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្ក្រីសម្ដែងការសោកស្ដាយចំពោះក្រុមជ្រុលនិយមមួយក្ដាប់តូចនៅក្រៅស្រុកដឹកនាំដោយទណ្ឌិតក្បត់ជាតិ ដែលចាក់ប្រេងដុតកម្ពុជារាល់ថ្ងៃ ទៅញុះញង់ពលរដ្ឋឱ្យមានកំហឹង មកលើការងារ្សងៗរបស់រាជរដ្ឋាភិបាល ដូចជាករណីរឿងកសិកម្មនាពេលនេះ ពួកគេមិនដែលជួយអ្វីសោះ មានតែទៅស្នើឱ្យបរទេសកាត់ជំនួយ និងកុំឱ្យគេមកវិនិយោគនៅកម្ពុជា។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានចោទសួរថា ចំពោះការដាំដុះ តើយើងគិតតែលើតម្លៃទីផ្សារតែមួយមុខមែនទេ? គឺមិនមែនទេ! ក្នុងនោះមានច្រើនដំណាក់កាលណាស់។ ទី១ គឺគិតរឿងមានដីធ្លីសិន បើគ្មានដីពលរដ្ឋមិនអាចនិយាយរឿងដាំដុះអ្វីបាទេ។ រឿងដីនេះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់រៀបចំតាំងពីចុងទសវត្សឆ្នាំ១៩៨០ រហូតមកដល់បច្ចុប្បន្ន។ខណៈបច្ចប្បន្នមានជាង១០លានក្បាលដីដែលបានបែងចែក។ ទី២ គឺមានទឹក ដូចពាក្យចាស់ថា ធ្វើស្រែនឹងទឹកធ្វើសឹកនឹងបាយ រាជរដ្ឋាភិបាលគិតគូរលើប្រព័ន្ធស្រោចស្រពជូនពលរដ្ឋ។
បើតាមសម្ដេចធិបតីនាយករដ្ឋមន្រ្ដី ប្រទេសកម្ពុជាមានសំណាងដែលរយៈពេលពីរឆ្នាំមកនេះ អតិផរណាលើផលិតផល និងទំនិញរបស់កម្ពុជាមានការធ្លាក់ចុះតិចតួច ខណៈបណ្ដាប្រទេសផ្សេងកំពុងប្រឈមខ្លាំងលើបញ្ហាអតិផរណានេះខ្លាំង គឺធ្វើឱ្យតម្លៃផលិតផលនានាមានការកើនឡើងមួយគុណនឹងពីរ៕អត្ថបទ៖ វ៉ន ដារ៉ា
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់