ព័ត៌មាន
សម្ដេចធិបតី អំពាវនាវបណ្ដាធនាគារផ្ដល់ទុនដល់រោងម៉ាស៊ីនកិនស្រូវ ខណៈរដ្ឋបានទម្លាក់ទុន៣០លានដុល្លារ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអំពាវនាវដល់បណ្ដាធនាគារឯកជនជួយផ្ដល់ទុនវិនិយោគបន្ថែមទៀត ដល់បណ្ដារោងម៉ាស៊ីនកិនស្រូវនៅក្នុងស្រុក ដើម្បីមានលទ្ធភាពបន្តជួយទិញស្រូវរបស់បងប្អូនប្រជាកសិករក្នុងកាលៈទេសៈនេះ ខណៈរាជរដ្ឋាភិបាលបានទម្លាក់ទុនប្រមាណ ៣០ លានដុល្លារទៅដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួចហើយដើម្បីជួយដោះស្រាយលើវិបត្តិស្រូវអង្ករនេះ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានានៅមជ្ឈមណ្ឌលអតីតយុទ្ធជនប៊ុនរ៉ានីសែនជ័យដំណាក់ ទ្រយឹង ស្ថិតនៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃចន្ទ ថ្ងៃទី២០ ខែមរ ឆ្នាំ ២០២៤នេះ។
ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៤នេះ កំណើនកសិផលរបស់កម្ពុជា មានការកើនឡើងល្អ ក្នុងនោះការនាំចេញទៅក្រៅប្រទេសក៏មានកំណើនផងដែរ។ ចំពោះកសិផលស្រូវក្នុងឆ្នាំ ២០២៣ កម្ពុជាផលិតបានជាង ១២ លានតោន និងឆ្នាំ ២០២៤ ផលិតបានជាង ១៣ លានតោន ខណៈការនាំចេញរាជរដ្ឋាភិបាលបានខិតខំស្វែងរក និងពង្រីកទីផ្សារនាំចេញរហូតដល់ ៩០ ប្រទេសក្នុងឆ្នាំ ២០២៤កន្លងទៅនេះ។
ដូច្នេះដើម្បីជួយដោះស្រាយបញ្ហាវិបត្តិចាល់កសិផលស្រូវប្រភេទអូអឹម សម្ដេចធិបតីបានអំពាវនាវដល់បណ្ដាធនាគារសូមបន្តផ្ដល់ទុនដល់រោងម៉ាស៊ីនកិនស្រូវក្នុងកាលៈទេសៈនេះ ដើម្បីមានលទ្ធភាពដោះស្រាយបញ្ហាវិបត្តិស្រូវអង្ករជូនពលរដ្ឋឱ្យបានទាន់ពេលវេលា ខណៈរាជរដ្ឋាភិបាលផ្ដល់ទុនបន្ថែម ៣០លានដុល្លាររួចហើយ។
ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានថ្លែងអំណរគុណដល់បណ្ដាម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងអ្នកមានធនធានទាំងអស់ ដែលបានបន្តទិញស្រូវប្រភេទ អូអឹមពីបងប្អូនប្រជាកសិករក្នុងកាលៈទេសៈនេះ៕
អត្ថបទ៖ វ៉ន ដារ៉ា
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់