ព័ត៌មាន
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានចុះសំណេះសំណាល និងជំរុញលើកទឹកចិត្តឱ្យបង្កើនសមត្ថភាពបន្ថែម ដល់មន្ត្រីរាជការនៃមណ្ឌលសុខភាព ប៊ុន រ៉ានី ហ៊ុនសែន ដំណាក់ទ្រយឹង
ពោធិ៍សាត់ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យការរៀបចំបំពាក់សម្ភារៈបរិក្ខារពេទ្យ នៅមណ្ឌលសុខភាព ប៊ុន រ៉ានី សែនជ័យ ដំណាក់ទ្រយឹង ស្ថិតនៅក្នុងភូមិ ប៊ុនរ៉ានី សែនជ័យ ដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់, នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ។
មណ្ឌលសុខភាព ប៊ុន រ៉ានី សែនជ័យ ដំណាក់ទ្រយឹង មានផ្ទៃដីទំហំ បណ្តោយ ៣០០ម៉ែត្រ និងទទឹង ២០០ម៉ែត្រ ចំនួន ៣ អគារ រួមមាន៖ ១) អគារសង្រ្គោះបឋម និងជំងឺទូទៅ ១ខ្នង មាន ១៩បន្ទាប់ ២) អគារសម្ពព និងរោគស្រ្តី មាន ៩បន្ទប់ និង៣)អគារអន្តេវាសិក (អគារស្នាក់នៅ) មានកម្ពស់ ២ជាន់ មានចំនួន ២០បន្ទប់។
ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានឆ្លៀតសួរសុខទុក្ខមន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល ដែលបម្រើការងារនៅមណ្ឌលសុខភាព ប៊ុន រ៉ានី សែនជ័យ ដំណាក់ទ្រយឹង ដើម្បីផ្តល់ជាការលើកទឹកចិត្ត និងជំរុញការបម្រើសេវាសុខាភិបាលជូនប្រជាជន នៅតំបន់នោះ ជាពិសេសបងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសាយុទ្ធជន ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំបន្ថែមដល់មន្រ្តីរាជការនៃមណ្ឌលសុខភាព ដោយត្រូវបង្កើនសមត្ថភាពបន្ថែមទៀត តាមរយៈការបណ្តុះបណ្តាលបន្ថែមការប្រើប្រាស់ម៉ាស៊ីន X-RAY និងម៉ាស៊ីន អេកូ ព្រមទាំង សូមចូលរួមថែទាំសម្ភារៈបរិក្ខារពេទ្យប្រើឱ្យបានគង់វង្សយូអង្វែង៕
អត្ថបទ រដ្ឋា













-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់