ព័ត៌មាន
អាជ្ញាធរជាតិអប្សរាដំណើរការជួសជុលរានហាលនៅរួតទី២ ប្រាសាទអង្គរវត្ត
ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា ដែលបានដំណើការជួសជុលរានហាលនៅរួតទី២ ប្រាសាទអង្គរវត្ត ចាប់តាំងពីដើមខែវិច្ឆិកា ឆ្នាំ២០២៤ រហូតមកដល់ពេលនេះ សម្រេចបានសមិទ្ធផលជាច្រើន។
លោក ឃាម មុនី ប្រធានគ្រប់គ្រងការដ្ឋានជួសជុលរានហាលរួតទី២ប្រាសាទអង្គរវត្ត ឱ្យដឹងថា រានហាលស្ថិតនៅរួតទី២ ប្រាសាទអង្គរវត្ត តាមរយៈរូបថតនៅសម័យបារាំង រានហាលនេះ បានបាក់រលំដួលទាំងស្រុង ហើយត្រូវបានជួសជុលម្តងមកហើយ រហូតមកដល់បច្ចុប្បន្ន បានរងការខូចខាតខ្លាំងជាបន្តទៀត ដូចជា សសរ កម្រាល ជើងទម្រនាគ បង្កាន់ដៃនាគ ដែលជារចនាសម្ពន្ធសំខាន់របស់រានហាលមួយចំនួនបានបាត់បង់ ប្រេះ បាក់បែក និងការជួសជុលនៅសម័យមុនអស់គុណភាព។
ការព្យាយាមជួសជុលដើម្បីរក្សាបាននូវភាពដើមនៃសំណង់ ក្រុមការងារបានស្វែងរកឃើញជើងទម្របង្កាន់ដៃមួយចំនួនដែលចល័តទៅទីកន្លែងផ្សេង និងបានយកមកដាក់នៅទីតាំងដើមវិញ។អ្នកគ្រប់គ្រងការដ្ឋានរូបនេះ ឱ្យដឹងទៀតថា ក្រុមការងារត្រូវរុះរើ្នែកខ្លះនៃរានហាល ដើម្បីជួសជុលថ្មដែលបាក់បែកឡើងវិញ និងដកហូតស៊ីម៉ង់ត៍ជួសជុលកាលពីសម័យមុនចេញ ហើយដាក់ថ្មភក់ថ្មីមកជំនួសនៅតាមទីតាំងដែលបាត់ថ្ម ដូចជា ជើងទម្របង្កាន់ដៃនាគ សសរ ថ្មកម្រាល រួមទាំងបង្កាន់ដៃនាគ។
លោក ឃាម មុនី បន្ថែមថាក្រុមការងារត្រូវព្យាយាមសិក្សាស្វែងយល់នូវរចនាសម្ពន្ធរានហាល មានសសរ និងបង្កាន់ដៃនាគមួយចំនួនត្រូវជួសជុលឱ្យបានត្រឹមត្រូវទៅតាមលំនាំនៃរចនាសម្ពន្ធដើមឡើងវិញ។ ដោយហេតុថា សសរ និងបង្កាន់ដៃនាគធ្លាប់បានជួសជុលនៅក្នុងសម័យមុន គឺដាក់ខុសទីតាំងដើម៕








-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់