ព័ត៌មាន
ថ្នាក់ដឹកនាំក្រសួងកសិកម្ម ជួបសំណេះសំណាលជាមួយអាជីវករធាតុចូលកសិកម្មខេត្តកំពង់ឆ្នាំង
ភ្នំពេញ៖ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥បានជួបសំណេះសំណាលជាមួយអាជីវករធាតុចូលកសិកម្មជិត១០០នាក់ ក្នុងខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងកសិកម្ម រដ្ឋបាលខេត្ត អគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្មខេត្ត និងមន្ត្រីកសិកម្មឃុំ។
ក្នុងពិធីនេះ ឯកឧត្តមបានជម្រាបជូនបងប្អូនអាជីវករអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការជំរុញអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ពាក់ព័ន្ធនឹងយន្តការរក្សាលំនឹងថ្លៃកសិផល ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ព្រមទាំងបានរំលេចនូវសមិទ្ធផលជាច្រើនដែលក្រសួងសម្រេចបាននាពេលកន្លងមក សំដៅបន្តធានាសន្តិសុខស្បៀង ចូលរួមគាំទ្រកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
ឯកឧត្តមបានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លសវៃ និងស្វាហាប់របស់ សម្តេចធិបតី នាយករដ្ឋមន្រ្តី ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យកចិត្តទុកដាក់ជាប់ជានិច្ចចុះជួយដោះស្រាយបញ្ហាប្រឈមរបស់ប្រជាកសិករឱ្យអស់ពីលទ្ធភាព ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព រួមទាំងការជួយដោះស្រាយបញ្ហាស្រូវធ្លាក់ថ្លៃ នាដើមឆ្នាំ២០២៥នេះផងដែរ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាត់ទុកបងប្អូនអាជីវករទាំងអស់គឺជាដៃគូយ៉ាងសំខាន់ ក្នុងការរួមចំណែកជួយដល់ប្រជាកសិករ និងជំរុញអភិវឌ្ឍវិស័យកសិកម្ម តាមរយៈការផ្តល់បច្ចេកទេស និងការផ្គត់ផ្គង់ធាតុចូលកសិកម្មដល់កសិករ។ ឯកឧត្តមបានផ្តាំផ្ញើ និងលើកទឹកចិត្តដល់បងប្អូនអាជីវករទាំងអស់ឱ្យជឿជាក់លេីការដឹកនាំរបស់រាជរដ្ឋាភិបាល និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងចូលរួមចែករំលែក និងបន្តផ្សព្វផ្សាយព័ត៌មានវិជ្ជមានអំពីវិស័យកសិកម្ម ដើម្បីជាប្រយោជន៍ដល់ប្រជាកសិករ ចៀសវាងផ្សព្វផ្សាយព័ត៌មានញុះញង់បង្កអសន្តិសុខសង្គមដែលប្រឈមនឹងចំណាត់ការផ្លូវច្បាប់ផង និងនាំឱ្យខាតបង់ផលប្រយោជន៍កសិករផង។ ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យអាជីវករទាំងអស់ជួយពន្យល់កសិករអំពីកាត់បន្ថយថ្លៃដើមផលិត ដើម្បីបង្កើនប្រាក់ចំណេញ ជាជាងផ្តោតតែទៅលើការបង្កើនទិន្នផល តែទទួលបានប្រាក់ចំណេញតិច។
អាជីវករធាតុចូលកសិកម្មទាំងអស់បានថ្លែងអំណរគុណដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរាជរដ្ឋាភិបាលដែលបន្តជួយគាំទ្រ និងដោះស្រាយបញ្ហារបស់កសិករ និងប្តេជ្ញាចូលរួមផ្សព្វផ្សាយខ្លឹមសារវិជ្ជមាន និងមានប្រយោជន៍ដល់ប្រជាកសិករ ព្រមទាំងបន្តធ្វើជាដៃគូដ៏ល្អរបស់មន្ទីរ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការជួយដល់កសិករ និងជំរុញអភិវឌ្ឍវិស័យកសិកម្ម៕









-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់