ព័ត៌មាន
ADBកំពុងជួសជុលកំណាត់ផ្លូវដែលបានជីកដាក់ប្រព័ន្ធលូចម្រោះទឹកកខ្វក់ក្នុងក្រុងកំពង់ឆ្នាំងឡើងវិញ ដើម្បីសំរួលការធ្វើដំណើរជូនប្រជាពលរដ្ឋ
កំពង់ឆ្នាំង៖ ដូចការសន្យារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ គ្រឿងចក្រជាច្រើនគ្រឿងរបស់ADB បាន និងកំពុងធ្វើការជួសជុលដោយអ៊ុតកៅស៊ូACលើកំណាត់ផ្លូវដែលខ្លួនបានកាត់ ជីកដាក់ប្រព័ន្ធលូចម្រោះទឹកកខ្វក់ចេញពីក្រុងកំពង់ឆ្នាំង ដើម្បីអោយផ្លូវដែលបានខូចខាតទាំងនោះល្អឡើងវិញ និងសំរួលដល់ចរាចរណ៍ទៅមករបស់ប្រជាពលរដ្ឋ សិស្សានុសិស្ស និងមន្ត្រីរាជការ។
នៅព្រឹកនេះផងដែរ បុគ្គលឹកកម្មកររបស់ADB បានបិទផ្លូវមួយចំនួនក្នុងក្រុងកំពង់ឆ្នាំង និងកំពុងញាប់ដៃជើងជួសជុលចាក់កៅស៊ូ AC ឡើងវិញ ក្រោយពីខ្លួនបានកាត់ផ្លូវកៅស៊ូACជាច្រើនក្នុងក្រុងកំពង់ឆ្នាំងដាក់ប្រព័ន្ធលូរំដោះ និងចម្រោះទឹកកខ្វក់ចេញពីក្រុងកំពង់ឆ្នាំង។ មិនតែប៉ុណ្ណោះ បើតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូនថា ផ្លូវដែលត្រូវជួសជុលជូនប្រជាពលរដ្ឋឡើងវិញ មិនមែនត្រឹមតែផ្លូវកៅស៊ូACនោះទេ គឺមានផ្លូវកៅស៊ូ DBST និងផ្លូវបេតុងថែមទៀតដែលត្រូវជួសជុលឡើងវិញទាំងអស់។
ប្រជាពលរដ្ឋបានសំដែងនូវទឹកចិត្តសប្បាយ ក្រោយឃើញក្រុមការងាររបស់ADB បានជួសជុលផ្លូវខូចខាតទាំងនោះឡើងវិញ និងអាចធ្វើដំណើរបានស្រួល ។ ក៏ប៉ុន្តែ ប្រជាពលរដ្ឋ ក៏មានចិត្តមួយរំពឹង និងចាំមើលថា តើផ្លូវជួសជុលថ្មីរបស់ខាងADBនេះ អាចមានគុណភាពដូចផ្លូវ ACចៃកាជប៉ុនឬអត់ ព្រោះថាផ្លូវACចាស់ ជាផ្លូវរបស់ខាងចៃកាជប៉ុន និងមានកម្រាស់ក្រាស់ៗណាស់៕ កាំង ហុងវាស្នា






-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់