ព័ត៌មាន
សហជីពនៅកម្ពុជា៖ ក្រុមប្រឆាំងយកការស្លាប់របស់លឹមគិមយ៉ាជាឈ្នាន់ ដើម្បីប្រមូលកម្លាំងតវ៉ាករណីកោះគុត
ភ្នំពេញ៖ សហជីពនៅកម្ពុជាបានមើលឃើញថា ដើម្បីគេងចំណេញនយោបាយ ក្រុមប្រឆាំងមិនខ្វល់ពីការស្លាប់របស់សមាជិកខ្លួន គឺលោកលឹម គិមយ៉ានោះទេ ហើយថែមទាំងបានយកការស្លាប់នោះធ្វើអាជីវកម្មនយោបាយ និងជាឈ្នាន់ដើម្បីប្រមូលកម្លាំងប្រជារាស្ត្រឱ្យជួយជំរុញរដ្ឋាភិបាលយកសំណុំរឿងកោះគុតទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បញ្ជាក់ថា ការស្លាប់របស់លោកលិមគិមយ៉ាងពិតជាឈ្នាន់ដើម្បីក្រុមប្រឆាំងប្រមូលកម្លាំង ទៅបង្កើតចលាចលក្នុងស្រុក ក្នុងបំណងដកសេចក្តីទុកចិត្តប្រជារាស្ត្រពីរដ្ឋាភិបាល និងដើម្បីបានលេសធ្វើបាតុកម្មក្រៅស្រុកជំរុញឱ្យរដ្ឋាភិបាលយកបញ្ហារឿងកោះគុតប្តឹងទៅ (ICJ)។
លោកថ្លែងថា៖«ក្រុមប្រឆាំងកំពុងយកការស្លាប់របស់លោកលិមគិមយ៉ាធ្វើជាឈ្នាន់ក្នុងការប្រមូលកម្លាំងរបស់ខ្លួនផ្សារភ្ជាប់និងបញ្ហាកោះគុតរវង កម្ពុជា-ថៃ ដើម្បីបញ្ឆេះកំហឹងធ្វើឱ្យប្រជាពលរដ្ឋខឹងសម្បាទៅលើរាជរដ្ឋាភិបាល»។
លោកបន្ថែមថា ក្រុមប្រឆាំងមិនខ្លាចសោះឡើយក្នុងលះបង់សមាជិករបស់ខ្លួន ដើម្បីតែប្រយោជន៍នយោបាយ និងបក្ខពួកខ្លួន ហេតុនេះដើម្បីទម្លាក់កំហុសលើរាជរដ្ឋាភិបាល និងបំភាន់ការពិត ក្នុងការញុះញង់ឱ្យពលរដ្ឋខឹងសម្បា ឈប់ទុកចិត្តរដ្ឋាភិបាល ហើយងាកទៅចូលរួមជាមួយពួកគេ ក្នុងការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។
លោកបញ្ជាក់ថា៖«គាត់មិនខ្លាចទេការបាត់បង់សមាជិក ឱ្យតែបានផលចំណេញនយោបាយ គាត់មិនខ្លាចប្រទេសធ្លាក់ក្នុងភ្លើងសង្គ្រាមម្តងហើយម្តងទៀតនោះទេ ឱ្យតែគាត់បានបំពេញមហិច្ឆតាចង់បានអំណាច ហើយផ្តួលរំលំរដ្ឋាភិបាលក្រៅប្រព័ន្ធបោះឆ្នោត»។

ស្រដៀងគ្នានេះ លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធកម្មករកម្ពុជា បានលើកឡើងថា ក្រុមប្រឆាំងកំពុងយកការស្លាប់លោកលិមគិមយ៉ាបង្វែរសាច់រឿងទៅជាបញ្ហាកោះគុត ប្រមាថចោទប្រកាន់រាជរដ្ឋាភិបាល ប៉ុន្តែរូបភាពនេះ ជាក់ស្តែង គ្មានប្រជាពលរដ្ឋចូលរួមជាមួយឡើយ។
លោកថ្លែងថា៖«ការស្លាប់លោកលិមគិមយ៉ាជាឈ្នាន់របស់ក្រុមប្រឆាំង១០០ភាគរយ ព្រោះរាជរដ្ឋាភិបាលគ្មានផលចំណេញអ្វីប៉ុនក្រចកដៃឡើយ។ ជាក់ស្តែងក្រុមលោកសមរង្ស៊ី និងបក្ខពួកប្រឆាំង អាចចំណាយធនធានគណបក្សខ្លួនឯងដើម្បីទម្លាក់កំហុសលើរដ្ឋាភិបាល»។

ទន្ទឹមនេះ លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ មើលឃើញថា ក្រុមប្រឆាំងក្រៅស្រុកបានរៀបចំល្ខោនមួយដោយយកការស្លាប់លោកលិមគិមយ៉ាធ្វើប្រធានបទ ចោទប្រកាន់រដ្ឋាភិបាល និងរុញរឿងរ៉ាវត្រឡប់ទៅកោះគុតវិញ ដោយសារបញ្ហាកោះគុតគ្មានអ្នកចាប់អារម្មណ៍។
លោកថ្លែងថា៖«បោកប្រាស់ពលរដ្ឋលែងបានរឿងកោះគុត ខាងក្រុមប្រឆាំងមួយក្តាប់តូចវារៀបចំយុទ្ធសាស្ត្រថ្មីរបស់គេ អ៊ីចឹងគេអាចហ៊ាន ខ្ញុំមិនវាយតម្លៃទេ ប៉ុន្តែ យើងមើលឃើញជាក់ស្តែង សួរថាតើអ្នកណាហ៊ានធ្វើដល់ថ្នាក់ហ្នឹង មានតែក្រុមប្រឆាំងហ្នឹង រីឯរដ្ឋាភិបាលចំណេញអី? វាអត់ចំណេញអីទេ។»
បើតាមលោកអ៊ុន តារ៉ា ក្រុមប្រឆាំងហ៊ានធ្វើគ្រប់បបយ៉ាង ទោះបីជាត្រូវលះបង់កម្លាំងសមាជិកជាន់ខ្ពស់របស់ខ្លួនម្នាក់ឬពីរនាក់ក៏ដោយ ដើម្បីបង្កើតបញ្ហាទាញការចាប់អារម្មណ៍ហើយទម្លាក់កំហុសគ្រប់យ៉ាងលើរាជរដ្ឋាភិបាល រីឯខ្លួនឯងចំណេញនយោបាយតាមបែបស្វាស៊ីបាយលាបមាត់ពពែ៕
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់