ព័ត៌មាន
ក្រសួងកសិកម្ម ឧបត្ថម្ភថវិកាចំនួន ២៥០០ដុល្លារ ដើម្បីជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងចំនួន ៤៨៣ហិកតា នៅស្រុកឆ្លូង
លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ បានចុះពិនិត្យ និងនាំយកថវិកាចំនួន ២៥០០ដុល្លារអាមេរិក ដើម្បីទិញប្រេងម៉ាស៊ូតជួយអន្តរាគមន៍បូមទឹកពី ក្នុងទន្លេមេគង្គបញ្ចូលទៅ ក្នុងស្រែរបស់ប្រជាកសិករ ឋិតក្នុងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ ។
ក្នុងដំណើរចុះពិនិត្យមើលនេះដែរ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ បានជំរុញដល់បងប្អូន ប្រជាកសិករ ក្រោយពីទទួលបានទឹកបញ្ចូល ស្រែគ្រប់គ្រាន់ហើយនោះ ត្រូវតាមដានយក ចិត្តទុកដាក់ថែទាំជាប្រចាំទៅលើដំណាំស្រូវ របស់ខ្លួនឱ្យមានការលូតលាស់បានល្អ និងទទួលបានទិន្នផលខ្ពស់ ។ បន្តតាមដានទៅលើ ពពួកសត្វល្អិត ដែលបំផ្លាញដាំណាំស្រូវ ។ ប្រសិនជាមាន ត្រូវរកវិធីកម្ចាច់ចោល ដូចជា បាញ់ថ្នាំសម្លាប់ចោលក៏បាន ។
តាមការបញ្ជាក់ពីអាជ្ញាធរឃុំព្រែកសាម៉ាន់ បានឲ្យដឹងថា ផ្ទៃដីស្រែត្រូវបូមទឹកួយសង្រ្គោះ នាពេលនេះ មានចំនួនសរុប ៤៨៣ហិកតា និងត្រូវប្រើរយៈពេល១ខែ ដោយម៉ាស៊ីន ប្រភេទធំ ២គ្រឿង ដែលមានមុខកាត់ទុយោ២តឹក ។ ដោយក្នុង១ថ្ងៃ បូមទឹកបានចន្លោះពី ៨០០ ទៅ៩០០ម៉ែត្រគីប បើគិតមកដល់ថ្ងៃនេះ គឺការបូមទឹកមានរយៈពេល ៥ថ្ងៃមកហើយ និងបានបូមទឹកបញ្ចូលទៅក្នុងស្រែ បានចំនួនប្រមាណជាង ១៨០ហិកតា ជាពិសេស បានបង្ហូរទៅដល់គោលដៅអាងស្តុបទឹកទុក ដើម្បីបង្ហូរបន្តចូលទៅបញ្ចូលទៅស្រែ ទើបតែបានចំនួនជាង ៣០ហិកតា តែប៉ុណ្ណោះ ។
អាជ្ញាធរឃុំព្រែកសាម៉ាន់ បានឲ្យដឹងបន្តថា បើតាមការគណនា ផ្ទៃដីស្រែនៅខ្វះទឹក ស្រោចស្រប់ប្រមាណជាង ៣០០ហិកតាទៀត ដើម្បីសង្គ្រោះដំណាំស្រូវបានទាន់ពេលវេលា ៕ ដោយ សេង ម័រ





-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់