ព័ត៌មាន
ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល
ពលរដ្ឋកម្ពុជា បានថ្កោលទោសអាចារ្យហ្វី និងក្រុមសកម្មជនអតីតបក្សប្រឆាំងមួយក្ដាប់តូចនៅក្រៅប្រទេសផ្សេងទៀតដែលប្រើប្រាស់ពាក្យពេចន៍ ភាសាអសុរោះ និងជេរប្រមាថដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដោយចាត់ទុកថា ពួកគេមិនសក្តិសមជាកូនខ្មែរដែលមានពូជពង្សវង្សត្រកូលថ្លៃថ្នូរ មានចរិយាធម៌ខ្ពង់ខ្ពស់ ស្គាល់ចាស់ទុំ និងស្គាល់បុណ្យបាបនោះឡើយ។
លោក ឌិន សំអាត ប្រជាពលរដ្ឋរស់នៅភ្នំពេញបាននិយាយថា ក្នុងនាមជាពលរដ្ឋ លោកសូមថ្កោលទោសទៅអាចារ្យហ្វី និងបក្ខពួកក្រុមប្រឆាំងក្រៅស្រុកផ្សេងទៀតភ្លេចកំណើតកើតជាជាពលរដ្ឋខ្មែរ ចាប់ផ្ដើមមើលងាយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។ ការជេរប្រមាថ ឬការប្រើប្រាស់ភាសាអសុរោះនេះ គឺបង្ហាញពីក្រមសីសធម៌ក្រុមប្រឆាំង បណ្ដុះយុវជន សកម្មជនបក្សឱ្យចេះជេរប្រមាថកាតទានខ្មែរគ្នាឯង។
លោកបញ្ាក់ថា ្នាក់ដឹកនាំប្រទេសយើង គាត់មានអាយុច្រើនជាងឱពុកម្ដាយពួកគេទៅទៀត តែពួកគេហ៊ានជេរប្រមាថ គ្មានគិតថា ជាមនុស្សចាស់ មនុស្សក្មេងទេ។ ជាពិសេស សកម្មជនប្រឆាំងម្នាក់ឈ្មោះ «អាចារ្យហ្វី» គេតាំងខ្លួនគេ ដូចជាអ្នកចេះដឹងខ្លាំងណាស់ គេអ្នកស្នេហាជាតិ»។
ពលរដ្ឋរូបនេះបន្ថែមថា ពាក្យសម្តី និងឥរិយាបថច្រឡើសបើសរបស់សមាជិកក្រុមជ្រុលនិយមក្រៅច្បាប់នេះ បានបង្ហាញឱ្យឃើញពីសារជាតិ «ទមិឡរបស់ក្រុមគេ ដែលដឹកនាំដោយមេខ្លោងជាជនឧទ្ទាមក្រៅច្បាប់ ដែលមិនធ្លាប់គោរពច្បាប់ ជាតិ សាសនារបស់ខ្លួនទាល់តែសោះ។ ពួកគេស្គាល់ និងប្រើតែពាក្យពេចន៍អុជអាល ព្យាបាទ គុំកួន និងគ្មានសន្តិភាពផ្លូវចិត្តជារៀងរហូតមក។
ពលរដ្ឋម្នាក់ទៀតលោក ឡេវ សំអាន ប្រជាពលរដ្ឋរស់នៅភ្នំពេញបាននិយាយថា លោកធ្លាប់ស្គាល់អាចារ្យហ្វី ជេរគ្រប់គ្នា គ្មានក្បាល គ្នាកន្ទុយទេ ជេរគេ ជេរឯងគ្រប់តែគ្នានៅតាមបណ្ដាញសង្គម។ បើខ្លួនឯងបានទៅរស់នៅកូរ៉េហើយ គួរតែជួយផ្សព្វផ្សាយពីសត្តានុពលពីកម្ពុជា ប៉ុន្ដែបែរជានិយាយមើលងាយតែស្រុកទេសខ្លួនឯង ហើយតាំងខ្លួនឯងជាអ្នកស្នេហាជាតិ។
លោកមានការសោកស្តាយ និងប្រឆាំងដាច់ខាតចំពោះឥរិយាបថ និងសម្តីអសីលធម៌របស់បុគ្គលអាចារ្យហ្វី និងបុគ្គលប្រឆាំងមួយចំនួនទៀត ដែលជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជាពិសេសជេរប្រមាថសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានប្រើពាក្យពេចន៍អសុរោះ និងគ្មានសីលធម៌។
ក្រៅពីបុគ្គលអាចារ្យហ្វីនេះ លោកបានលើកឡើងថា បុគ្គលពីរបីនាក់ផ្សេងទៀតដូចស្រ្តីម្នាក់នៅប្រទេសជប៉ុនឈ្មោះ លក្ខិណា ក៏តែងតែតម្លើងវោហារសាស្ត្រខ្ពស់កប់ពពក ប្រាសចាកឆ្ងាយពីទំនៀមទម្លាប់ សុជីវធម៌ឱ្យសក្តិសមជាកូនខ្មែរដែលមានពូជពង្សវង្សត្រកូលថ្លៃថ្នូរ មានចរិយាធម៌ខ្ពង់ខ្ពស់ ស្គាល់ចាស់ ស្គាល់ទុំ និងស្គាល់បុណ្យ ស្គាល់បាបនោះឡើយ។
ចំណែកពលរដ្ឋខ្មែរ-ឥស្លាមម្នាក់ទៀតលោក អ៊ុល រីយាំង នៅក្រុងតាខ្មៅ ខេត្តកណ្តាលបាននិយាយថា លោកសូមអំពាវនាវដល់ពលរដ្ឋខ្មែរកុំចាត់ទុកអ្នកចេះជេរប្រមាថគេ ជាអ្នកស្នេហាជាតិ ហើយកុំគិតថា មានតែខ្លួនឯងមួយទេដែលជាអ្នកស្នេហាជាតិ។ ពួកគេគួរតែបញ្ឈប់ទៅ វិធីស្នេហាជាតិមានច្រើនបែបច្រើនយ៉ាង កុំទាល់តែចេះជេរប្រមាថគេ បានចេះស្នេហាជាតិនោះទេ។
លោកបន្ថែមថា សម្តេចតេជោ ហ៊ុន សែន ជាឥស្សរជនកំពូលរបស់ជាតិ ជាមគ្គទេសក៍សន្តិភាពរបស់កម្ពុជាដែលបានលះបង់សាច់ស្រស់ឈាមស្រស់ រំដោះអាយុជីវិតប្រជាពលរដ្ឋ និងប្រទេសជាតិចេញពីរណ្តៅមរណៈនៃរបប ប៉ុល ពត ប្រល័យពូជសាសន៍។
គុណសម្បត្តិដ៏មហិមារបស់សម្តេចតេជោ ត្រូវបានទទួលស្គាល់ ផ្តល់តម្លៃ និងគោរពយ៉ាងធំធេងពីសំណាក់ប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី និងនៅលើឆាកអន្តរជាតិផងដែរ។ សម្តេចតេជោ ត្រូវបានថ្នាក់ដឹកនាំ និងវេទិកាតំបន់ក៏ដូចជា សកលលោក បានផ្តល់ជូននូវសញ្ញាបត្របណ្ឌិតកិត្តិយស គ្រឿងឥស្សរិយយស ពានរង្វាន់ជាថ្នាក់ដឹកនាំគម្រូ ជាអ្នកការពារសន្តិភាពយ៉ាងច្រើនឥតគណនា។
សម្តេចតេជោបានប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ មេត្តាធម៌ ព្រហ្មវិហារធម៌ ចំពោះបងប្អូនជនរួមជាតិហើយតែងតែស្ថិតនៅជាប់ជាមួយពលរដ្ឋ ទទួលជួបសន្ទនា ស្តាប់មតិយោបល់របស់ប្រជាពលរដ្ឋគ្រប់ស្រទាប់៕



-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦