ព័ត៌មាន
ទីផ្សារអាមេរិកនៅបន្តឈរក្នុងលំដាប់ទី១ ក្នុងការស្រូបយកទំនិញរបស់កម្ពុជា
ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក នៅក្នុងបំណាច់ឆ្នាំ ២០២៤ មានទំហំទឹកប្រាក់ប្រមាណជិត ១០ ពាន់ លានដុល្លារអាមេរិក ដោយបានបន្តគាំទ្ររក្សាកំណើនខ្ពស់ ឈរក្នុងលំដាប់ទី១ នៃការធ្វើពាណិជ្ជកម្មនាំចេញទំនិញរបស់កម្ពុជា ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើទីផ្សារ អន្តរជាតិរបស់កម្ពុជា ក្នុងនោះការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាមេរិក នៅក្នុងបំណាច់ឆ្នាំ ២០២៤, សហរដ្ឋអាមេរិកគឺជាទីផ្សារដ៏ធំ របស់កម្ពុជា ដោយបានស្រូបយកទំនិញឈរលំដាប់ទី១ នៃការនាំចេញទំនិញរបស់កម្ពុជា និងនៅក្នុងឆ្នាំ២០២៥ នេះ នឹងបន្តកើនឡើងបន្ថែម ទៀត បន្ទាប់ពីសហរដ្ឋអាមេរិកមានការបន្ធូបន្ថយនូវអត្រាការប្រាក់គោលរបស់ខ្លួន។
ជាក់ស្តែងនៅក្នុងរយៈពេល ១២ ខែ ឆ្នាំ ២០២៤ ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាមេរិក មានទំហំទឹកប្រាក់សរុបជាង ១០ ពាន់ លានដុល្លារអាមេរិក បានកើនឡើងប្រមាណជាង ១១ ភាគរយ ធៀបនិងឆ្នាំ ២០២៣ ក្នុងនោះកម្ពុជាបាននាំចេញទៅកាន់ទីផ្សារសហរដ្ឋ អាមេរិក មានទឹកប្រាក់ជិត ១០ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១១ ភាគរយ ខណៈការនាំចូល មានចំនួនប្រមាណ ២៦៤ លាន ដុល្លារអាមេរិក កើនឡើងជិត ៣ ភាគរយ បើធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៣, ពោលគឺការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាមេរិក បាន បន្តរក្សាកំណើនល្អប្រសើរ និងបានកំពុងជួយជ្រោមជ្រែងដល់ការនាំចេញទំនិញរបស់កម្ពុជា ទោះបីជញ្ជីងពាណិជ្ជកម្មប្រទេសទាំងពីរមិនមាន តុល្យភាពក៏ដោយ។ ចំណែកប្រភេទទំនិញគាំទ្រដល់ការនាំចេញមាន៖ ការនាំចេញសម្លៀកបំពាក់ ស្បែកជើង សម្ភារៈ សម្រាប់ការធ្វើដំណើរ និងការនាំចេញផលិតផលពីកសិកម្មជាដើម។
សូមបញ្ជាក់ថា នៅក្នុងបំណាច់ឆ្នាំ ២០២៤ ប្រទេសដែលគាំទ្រដល់កំណើនខ្ពស់នៃការនាំចេញទំនិញរបស់កម្ពុជារួមមាន៖ ទីផ្សារសហរដ្ឋ អាមេរិក ជិត ១០ ពាន់លានដុល្លារអាមេរិក , វៀតណាម ជាង ៣.៦ ពាន់លានដុល្លារអាមេរិក, ចិន ជិត ២ ពាន់លានដុល្លារអាមេរិក , ជប៉ុន ជាង ១.៤ ពាន់លានដុល្លារអាមេរិក, កាណាដា ១.១ ពាន់លានដុល្លារអាមេរិក, អេស្បាញ ជាង ១ ពាន់លានដុល្លារអាមេរិក និងការនាំចេញទៅកាន់ ប្រទេសដៃគូផ្សេងៗទៀតមានកំណើនកើនឡើងល្អប្រសើរផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់