ព័ត៌មាន
អាជ្ញាធរ និងមន្រ្តី បានជួយអន្តរាគមន៍ទឹកសង្គ្រោះស្រូវប្រាំងក្នុងខេត្តក្រចេះចំនួនជាង ៨០០ហិកតា
ក្រចេះ៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បញ្ជាក់ថា ក្នុងចំណោមស្រូវប្រាំងប៉ះពាល់ដោយកង្វះទឹកចំនួនជាង១ពាន់ហិកតា មានចំនួនជាង៨០០ហិកតា ត្រូវបានអាជ្ញាធរ និងមន្រ្តី ជួយអន្តរាគមន៍ទឹកសង្គ្រោះ។

បន្ទាប់ពីអញ្ជើញដឹកនាំក្រុមការងារ អាជ្ញាធរខេត្ត និងមន្រ្តីជំនាញ ចុះទៅកាន់ស្រុកឆ្លូង ខេត្តក្រចេះ ដើម្បីពិនិត្យសកម្មភាពអន្តរាគមន៍បូមទឹកជួយដល់ប្រជាកសិករបង្កបង្កើនផលស្រូវប្រាំង។ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ក្រោយពីមានសំណូមពរពីអាជ្ញាធរខេត្ត ដើម្បីស្នើសុំការសម្របសម្រួល និងក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាសេនាធិការរបស់រាជរដ្ឋាភិបាល បានរៀបចំចុះពិនិត្យភ្លាមៗក្នុងការតាមដាន និងសម្របសម្រួលទៅលើបញ្ហាគ្រោះមហន្តរាយរាំងស្ងួតដែលប៉ះពាល់ដល់ស្រូវប្រាំងរបស់បងប្អូនកសិករ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បញ្ជាក់ថា គិតមកដល់ពេលនេះ ក្នុងចំណោមស្រូវប្រាំងចំនួនជាង១ពាន់ហិកតា អាជ្ញាធរ និងមន្រ្តីជំនាញធ្វើអន្តរាគមន៍បូមទឹកសង្គ្រោះដំណាំស្រូវបានចំនួនជាង៨០០ហិកតា ខណៈសេសសល់ជាង ៣០០ហិកតាផ្សេងទៀត កំពុងបន្តអន្តរាគមន៍បូមបញ្ជូនទៅបន្ថែមទៀត។
ក្នុងពេលចុះពិនិត្យនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានវាយតម្លៃខ្ពស់ពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ មន្ទីរជំនាញជុំវិញដែលបានសហការគ្នា ឆ្លើយតបភ្លាមៗទៅនឹងសំណូមពររបស់បងប្អូនប្រជាកសិករដែកជួបប្រទះបញ្ហាកង្វះទឹកស្រោចស្រព។

ទន្ទឹមគ្នានោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានណែនាំដល់អាជ្ញាធរ និងមន្ទីរជំនាញបន្តការយកចិត្តទុកដាក់លើសកម្មភាពអន្តរាគមន៍ផ្តល់ទឹកឱ្យបានដល់ស្រូវប្រាំងរបស់កសិករគ្រប់គ្នា ដើម្បីបង្ការការខូចខាតដំណាំរបស់ប្រជាកសិករ។
សូមជម្រាបថា បើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងញ្រោះមហន្តរាយ គិតចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ខេត្តដែលបានប៉ះពាល់ និងទទួលបានការអន្តរាគមន៍ទឹកសម្រាប់ស្រូវប្រាំង មានចំនួន៧ខេត្ត ដូចជា ខេត្តក្រចេះ, កំពង់ធំ, កណ្តាល, តាកែវ, បន្ទាយមានជ័យ, ត្បូងឃ្មុំ និងខេត្តព្រៃវែង៕






-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់