ព័ត៌មាន
និវត្តជនអតីតយុទ្ធជនខេត្តស្វាយរៀងសំដែងនូវការសប្បាយរីករាយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតប្រកាសដំឡើងប្រាក់សោធននិវត្តន៍
ស្វាយរៀង ៖ តំណាងនិវត្តជនជាកងកម្លាំង ខេត្តស្វាយរៀង លោកឡឹក សំអុន នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ បានមានចំណាប់អារម្មណ៍ ដោយសំដែងនូវការសប្បាយរីករាយ ចំពោះប្រសាសន៍ដ៏ថ្លៃថ្លា របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានថ្លែងក្នុងឱកាសសម្ដេចអញ្ជើញសម្ពោធសមិទ្ធផលនានានៅក្នុងខេត្តកំពង់ឆ្នាំង ស្ដីពីការដំឡើងប្រាក់សោធន៏ជូនដល់ អតីតកងកម្លាំងប្រដាប់អាវុធដែលបានចូលនិវត្តន៍កន្លងមក។
លោកបានបញ្ជាក់បន្ថែមថាការដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បន្តគិតគូរដល់ និវត្តជន និងជនបាត់បង់សមត្ថភាពការងារ ដែលរបួស ពិការរាងកាយ និងសុខភាព របស់រាជរដ្ឋាភិបាលគឺជាការចំណែកយ៉ាងធំធេងក្នុងការកែលំអរជីវភាព បន្ថែមលើរបបដែលរាជរដ្ឋាភិបាលឧបត្ថម ដីកសិកម្ម និងផ្ទះសំបែង។ សំឡេង……
តាមរបាយការណ៍របស់មន្ទីរស្គមកិច្ចអតីតយុទ្ធន ដែល btv ទទួលបានតាមសារតេឡេក្រាម គិតមកដល់ឆ្នាំ២០២៤ និវត្តន៍ជននិងជនបាត់បង់សមត្ថភាពពលកម្ម ដែលជាកងកម្លាំងប្រដាប់អាវុធ ក្រៅពីទទួលបានប្រាក់សោធនប្រចាំខែ និងប្រាក់ឧបត្ថម្ភបន្ទាប់បន្សំអតីតយុទ្ធជនរបួស ពិការ គ្រួសារអតីតយុទ្ធជនរបួសពិការ និងពលីបានទទួលដីកសិកម្ម និងផ្ទះចំនួន៥១៧ខ្នងហើយ សម្រាប់រស់នៅក្នុងសហគមន៏។





-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់