ព័ត៌មាន
សម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនតំបន់ប្រតិបត្តិការសឹករងព្រៃវែងយោធភូមិភាគទី២
ព្រៃវែង៖ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ឯកឧត្តមនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានជួបសំណេះសំណាល និងនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ព្រមទាំងប្រគល់នូវគ្រឿងឧបភោគបរិភោគមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូន តំបន់ប្រតិបត្តិការសឹករងព្រៃវែង យោធភូមិភាគទី២ កងទ័ពជើងគោក តាមរយៈឧត្ដមសេនីយ៍ទោ មឿន សាម៉ន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រៃវែង សម្រាប់បម្រើការងារមនុស្សធម៌ ក្នុងនាមសម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត និងមួយចំណែកសម្រាប់ ជូនសមាគមអតីតយុទ្ធជន ប្រជាពលរដ្ឋ ឬគ្រួសារយោធិន ដែលមានការខ្វះខាត ឬជួបគ្រោះមហន្តរាយផ្សេងៗ ក្នុងភូមិសាស្ត្រខេត្តព្រៃវែង។
នេះជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងជាប់ជាប្រចាំរបស់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត សម្រាប់សមាគមអតីតយុទ្ធជន ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ជនងាយរងគ្រោះ និងអ្នកទទួលរងគ្រោះដោយគ្រោះមហន្ដរាយផ្សេងៗ ។




-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់