ព័ត៌មាន
អាជីវករខេត្តពោធិ៍សាត់ចូលរួមផ្សព្វផ្សាយគោលនយោបាយរបស់រដ្ឋក្នុងវិស័យកសិកម្មដល់ប្រជាកសិករ
ភ្នំពេញ៖អាជីវករលក់ជី និងថ្នាំកសិកម្មខេត្តពោធិ៍សាត់ចំនួន១២០នាក់ ដែលបានចូលរួមកម្មវិធីសំណេះសំណាលរៀបចំឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងក្តីរីករាយ និងចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងវិស័យកសិកម្ម ជាពិសេសកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ដែលផ្តោតលើយន្តការរក្សាលំនឹងថ្លៃកសិផល ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។
សូមជម្រាបជូនថា ពិធីសំណេះសំណាលនេះបានប្រព្រឹត្តទៅនាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅមន្ទីរកសិកម្មខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង រដ្ឋបាលខេត្ត អគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្មខេត្ត និងមន្រ្តីកសិកម្មឃុំ ដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងសមិទ្ធផលថ្មីៗដែលសម្រេចបានក្នុងវិស័យកសិកម្ម ជូនដល់បងប្អូនអាជីវករជី និងថ្នាំកសិកម្ម។
ឯកឧត្តម គង់ ច័ន្ទវាសនា បានគូសបញ្ជាក់ថា បងប្អូនអាជីវករទាំងអស់ គឺជាដៃគូដ៏សំខាន់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ីរកសិកម្មរាជធានី-ខេត្ត ក្នុងការរួមចំណែកជួយដល់ប្រជាកសិករ និងជំរុញអភិវឌ្ឍវិស័យកសិកម្ម តាមរយៈការផ្តល់បច្ចេកទេស និងការផ្គត់ផ្គង់ធាតុចូលកសិកម្មដល់កសិករ។
ក្រុមអាជីវករបានលើកឡើងថា ព័ត៌មាន និងចំណេះដឹងថ្មីៗដែលទទួលបាននៅពេលនេះពិតជាមានសារៈសំខាន់ និងជួយឱ្យមានការជឿជាក់កាន់តែរឹងមាំថែមទៀតចំពោះការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្ម។
ទន្ទឹមនេះ ក្រុមអាជីវករទាំងអស់រីករាយនឹងជួយផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាល និងព័ត៌មានវិជ្ជមាននានាក្នុងវិស័យកសិកម្មដល់កសិករ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យកសិកម្ម៕










-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់