ព័ត៌មាន
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ចុះពិនិត្យទីតាំងដែលរដ្ឋបាលខេត្តស្ទឹងត្រែងបានផ្តល់ជូនសម្រាប់ធ្វើជាទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្ទឹងត្រែង
ស្ទឹងត្រែង៖ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត និងជាប្រធានកិត្តិយស ស.អ.ក.ខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យចុះពិនិត្យទីតាំងដែលរដ្ឋបាលខេត្តស្ទឹងត្រែងបានផ្តល់ជូនសម្រាប់ធ្វើជាទីស្នាក់ការសមាគមអតីតយុទ្ធជនខេត្ត។
នាឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានឱ្យដឹងថា តបតាមអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា គឺអភិបាលខេត្តស្ទឹងត្រែង ក្នុងនាមប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត នឹងអនុវត្តគម្រោងកែសម្រួលជួសជុលទីតាំងអគារចាស់ធ្វើជាទីស្នាក់ការសមាគមអតីតយុទ្ធជនខេត្ត ដើម្បីបម្រើនិងផ្ដល់សេវាជូនបងប្អូនអតីតយុទ្ធជនដែលបានធ្វើពលីកម្មដើម្បីបុព្វហេតុ ជាតិ មាតុភូមិ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ក្នុងនាមសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងអំណរគុដល់ភិបាលខេត្តស្ទឹងត្រែងដែលបានគិតគូរ យកចិត្តទុកដាក់ និងតបស្នងចំពោះការពលី និងលះបង់របស់អតីតយុទ្ធជន និងបំពេញជូនរាល់តម្រូវការរបស់បងប្អូនអតីតយុទ្ធជន។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានស្នើដល់ថ្នាក់ដឹកខេត្ត ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តផ្សេងទៀត គិតគូរ និងសម្របសម្រួលក្នុងការផ្តល់ដី និងសាងសង់ស្នាក់ការសមាគមអតីតយុទ្ធជន ខណៈមកដល់ពេលនេះ មានខេត្តចំនួន១៣ បានផ្តល់ដី និងសាងសង់អគារស្នាក់ការសមាគមអតីតយុទ្ធជន។
ឯកឧត្តម ទេសរដ្ឋមន្ត្រី មានជំនឿយ៉ាងមុតមាំថា បណ្តាថ្នាក់ដឹកនាំខេត្ត និងសហការជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត នឹងខិតខំដោះស្រាយលើដំណើរការសាងសង់សមាគមអតីតយុទ្ធជនក្នុងខេត្តរបស់ខ្លួនជាបន្តបន្ទាប់។
ក្នុងថ្ងៃដដែល បន្ទាប់ពីពិនិត្យទីតាំងសាងសង់អគារស្នាក់ការសមាគមអតីតយុទ្ធជនខេត្ត ឯកឧត្តម ទេសរដ្ឋមន្ត្រី បានដឹកនាំក្រុមការងារត្រួតពិនិត្យផែនការ និងណែនាំពីការត្រៀមជួយសង្គ្រោះការបង្កបង្កើនផលស្រូវប្រាំង ព្រមទាំងណែនាំពីការរៀបចំច្រាំងទន្លេ ដើម្បីកាត់បន្ថយហានិភ័យល្បាក់ដី ពេលរដូវទឹកឡើង៕










-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់