ព័ត៌មាន
ចំហេះព្រៃថ្មីនៅជិតទីក្រុង LA របស់អាមេរិក ឆេះរាលដាលខ្លាំង បង្ខំឱ្យមនុស្សជិត ២ម៉ឺននាក់ជម្លៀស
ចំហេះព្រៃថ្មីមួយដែលបានឆាបឆេះសន្ធោសន្ធៅនៅភាគខាងជើងនៃទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ (២២ មករា) បានរីករាលដាលយ៉ាងឆាប់រហ័សដល់ផ្ទៃដីជាង ៣២គីឡូម៉ែត្រក្រឡា ដែលជំរុញដោយខ្យល់បក់ខ្លាំង និងព្រៃស្ងួត បង្ខំឱ្យមានការបញ្ជាជម្លៀសជាចាំបាច់សម្រាប់មនុស្សជាង ១៩.០០០នាក់។

ចំហេះដែលគេដាក់ឈ្មោះថា ហ៊ូស (Hughes) ចម្ងាយប្រហែល ៨០គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុង Los Angeles បានដាក់បន្ទុកបន្ថែមដល់ក្រុមអ្នកពន្លត់អគ្គិភ័យនៅក្នុងតំបន់ ដែលទើបតែគ្រប់គ្រងចំហេះដ៏ធំពីរនៅក្នុងតំបន់ទីប្រជុំជនក្បែរនោះដែលបានដុតបំផ្លាញតំបន់ Los Angeles បង្កការខូចខាតយ៉ាងទូលំទូលាយ។

ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះកាលពីថ្ងៃពុធ ចំហេះថ្មីបានរាលដាលដល់ជាងពាក់កណ្តាលនៃទំហំរបស់ចំហេះដ៏ធំមួយដែលបានបំផ្លាញតំបន់ Los Angeles។

ក្រុមមន្ត្រីបានព្រមានប្រជាជននៅទីប្រជុំជន Castaic Lake នៃតំបន់ Los Angeles ថាពួកគេប្រឈមមុខនឹង “ការគំរាមកំហែងដល់អាយុជីវិត” ខណៈភាគច្រើននៃរដ្ឋកាលីហ្វ័រនីញ៉ាភាគខាងត្បូង នៅតែស្ថិតនៅក្រោមការព្រមានពណ៌ក្រហម សម្រាប់ហានិភ័យចំហេះដ៏ខ្លាំងក្លាដោយសារតែខ្យល់ស្ងួតខ្លាំង៕
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់