ព័ត៌មាន
សិល្បករ-សិល្បការិនីកម្ពុជា ៣៦រូប នឹងចូលរួមសម្ដែងក្នុងក្បួនដង្ហែឈីងហ្គេ នៅប្រទេសសិង្ហបុរី
សហភាពសហព័ន្ធយុវជនកម្ពុជា បង្ហាញសមាសភាពលោកគ្រូ អ្នកគ្រូ និងសិល្បករ សិល្បការិនីកម្ពុជាទាំង ៣៦រូប ដែលនឹងត្រូវចូលរួមក្នុងក្បួនដង្ហែ «ឈីងហ្គេ»២០២៥ ចាប់ពីថ្ងៃទី ០៤ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាធារណរដ្ឋសិង្ហបុរី។
សិល្បករ សិល្បការិនី ទាំងអស់ ដែលនឹងត្រូវចូលរួមសម្ដែងនៅក្នុងក្បួនដង្ហែ «ឈីងហ្គេ» ២០២៥ នៅសាធារណរដ្ឋសិង្ហបុរីកំពុងហា ត់សមយ៉ាងដោយយកចិត្តទុកដាក់ខ្ពស់បំផុត ក្រោមការបង្ហាត់បង្ហាញយ៉ាងយកចិត្តទុកដាក់ពីសំណាក់ លោកគ្រូ ព្រឿង ឈៀង អ្នកគ្រូ សុទ្ធ សុម៉ាលី អ្នកគ្រូ ជ័យ ច័ន្ទកិត្យា និងអ្នកគ្រូ ចាប ចំរើនតុលា ដែលសុទ្ធសឹងតែសិល្បករជំនាញជើង ចាស់ និងមានបទពិសោធន៍ដឹកនាំសិល្បៈករកម្ពុជាទៅសម្ដែងលើឆាកអន្តរជាតិជាច្រើនលើកច្រើនសារ។
គ្រប់ទម្រង់សិល្បៈដែលប្រតិភូ ស.ស.យ.ក. តែងបាននាំយកទៅសម្ដែងលើឆាកអន្តរជាតិ សុទ្ធសឹងតែទទួលបានការគាំទ្របច្ចេកទេសពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផងដែរ។ អត្ថបទ៖គឹមហុក



-
ព័ត៌មាន1 week agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
-
ព័ត៌មាន17 hours agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន1 week agoការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើន ប្រកបដោយភាពធន់
-
ព័ត៌មាន1 week agoសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ផ្ដល់ព្រះរាជអំណោយដល់កងទ័ព និងធ្វើបុណ្យឧទ្ទិសកុសលដល់យុទ្ធជនពលី
-
ព័ត៌មាន3 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំតុបតែងលម្អភ្លើងពណ៌តាមទីតាំងប្រារព្ធសង្ក្រាន្តក្នុងខេត្តបានរួចរាល់ហើយ
-
ព័ត៌មាន3 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ