ព័ត៌មាន
សហព័ន្ធគុនខ្មែរ រកឃើញក្បាលម៉ាស៊ីនអាណត្ដិថ្មី ខណៈអគ្គលេខាធិការនឹងត្រូវរើសជាពិសេស
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានរកឃើញក្បាលម៉ាស៊ីនដឹកនាំសហព័ន្ធ សម្រាប់អាណត្ដិថ្មីហើយ ដោយមានសមាជិកគណៈកម្មាធិការប្រតិបត្តិសរុបចំនួន ១៩រូប ដឹកនាំដោយឯកឧត្តម ខូវ ឆាយ ដែលបន្ដជាប់ធ្វើជាប្រធានសហព័ន្ធ សម្រាប់អាណត្តិទី៨ ឆ្នាំ២០២៥-២០២៩ ខណៈអគ្គលេខាធិការ នឹងត្រូវជ្រើសរើសជាពិសេស ដោយមិនជាប់ពាក់ព័ន្ធជាសមាជិកគណៈកម្មាធិការប្រតិបត្តិ ឬសមាគម/ក្លិបឡើយ ។

នេះបើយោងតាមមហាសន្និបាតបញ្ចប់អាណត្តិទី៧ និងបន្ដអាណត្តិទី៨ របស់សហព័ន្ធ ដែលបានរៀបចំកាលពីល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ដោយមានការចូលរួមជាសក្ខីភាពពីសំណាក់ឯកឧត្តម តែម ម៉ឺន អគ្គលេខាធិការរង តំណាងឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងតំណាងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងតំណាងសមាគម/ក្លិបជាច្រើនងដែរ ។
ឯកឧត្តម ខូវ ឆាយ បានគូសបញ្ជាក់ថា មហាសន្និបាតនេះ បានប្រព្រឹត្តទៅ តាមលក្ខន្ដិកៈរបស់សហព័ន្ធ ក៏ដូចជាតាមគោលការណ៍ណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ។ ក្នុងនាមប្រធានសហព័ន្ធអាណត្តិថ្មី ឯកឧត្តមបានប្ដេជ្ញាពង្រឹងសាមគ្គីផ្ទៃក្នុង និងជំរុញឲ្យមានកម្មវិធីកាន់តែច្រើន ដើម្បីអភរិក្ស និងអភិវឌ្ឍន៍គុនខ្មែរឲ្យកាន់តែល្បីល្បាញលើពិភពលោក ក៏ដូចជាធានាបាននូវការបណ្ដុះបណ្ដាលកីឡាករត្រៀមការប្រកួត ទាំងក្នុង និងក្រៅស្រុកផងដែរ ។

ពាក់ព័ន្ធនឹងអគ្គលេខាធិការសហព័ន្ធ ក្នុងអាណត្ដិថ្មីវិញ នឹងត្រូវជ្រើសរើសជាពិសេស ក្នុងនាមបុគ្គលមិនមែនជាសមាជិកគណៈកម្មាធិការប្រតិបត្តិ ឬសមាគម/ក្លិប ពិសេសត្រូវមានសមត្ថភាព និងពេលវេលាគ្រប់គ្រាន់ ហើយត្រូវឆ្លងកាត់ការបោះឆ្នោតគាំទ្រដោយសមាជិកគណៈកម្មាធិការប្រតិបត្តិទាំងអស់ ដើម្បីធានានូវការប្រតិបត្តិការងារប្រចាំថ្ងៃបានល្អប្រសើរ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
សូមបញ្ជាក់ថា ក្នុងចំណោមសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាប្រដាល់គុនខ្មែរ អាណត្តិទី៨ ក្រៅពីឯកឧត្តម ខូវ ឆាយ បន្ដធ្វើជាប្រធាន គឺមានអនុប្រធានសហព័ន្ធចំនួន ៧រូប និងអគ្គហិរញ្ញឹកម្នាក់ ព្រមទាំងសមាជិកចំនួន ១០រូប ក្នុងនោះអគ្គលេខាធិការសហព័ន្ធ អាណត្តិមុន គឺលោក ហេង សុខឃន ក៏ជាសមាជិកមួយរូបផងដែរ ៕ អត្ថបទ លី ឈុនឡា







-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់