ព័ត៌មាន
ក្រសួងការងារជូនដំណឹងដល់ពលករខ្មែរធ្វើការ និងស្នាក់នៅថៃបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព បង្កឡើងពីស្ថានភាពគុណភាពខ្យល់ពុល
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ បានជូនដំណឹងដល់ពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅទីក្រុងបាងកក និងបណ្តាខេត្តមួយចំនួនក្នុងប្រទេសថៃ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាពនិងសុវត្ថិភាពរបស់ខ្លួន ដែលបង្កឡើងពីស្ថានភាពគុណភាពខ្យល់។
ក្រសួងបានឱ្យដឹងថា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ក្រសួងសុខាភិបាលថៃ បានប្រកាសអំពីស្ថានភាពគុណភាពខ្យល់បានធ្លាក់ចុះ ជាពិសេសកំហាប់ភាគល្អិតនិចល PM 2.5 មានការកើនឡើងលើសកំណត់ស្តង់ដា ជាហានិយភ័យបង្កផលប៉ះពាល់ចំពោះសុខភាពប្រជាពលរដ្ឋថៃ ដោយសាលារៀននៅក្រោមរដ្ឋបាលក្រុងបាងកកចនួន ចំនួន ១០៣ កន្លែងបានបិទជាបណ្តេះអាសន្ន ចាប់ពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នេះតទៅ និងបានអំពាវនាវឱ្យប្រជាពលរដ្ឋទូទាំងប្រទេសថៃធ្វើការពីផ្ទះ។
ក្រសួងការងារ បានបញ្ជាក់ថា ក្រសួងបាននិងកំពុងយកចិត្តទុកដាក់តាមដានស្ថានការណ៍វិវត្តន៍ នៃស្ថានភាពតុណភាពខ្យល់នេះ ដោយបានធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថានឯកអគ្គរាជទូព្រះរាជាណាច្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ និងទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ដើម្បីធានាថា ពលករខ្មែរដែលកំពុង ស្នាក់នៅ និងធ្វើការនៅក្នុងតំបន់មានផលប៉ះពាល់ ទទួលបានការយកចិត្តទុកដាក់ និងមានសុវត្ថិភាព។
ក្រសួងក៏បានអំពាវនាវដល់ពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅទីក្រុងបាងកក និងបណ្តាខេត្ត សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាពនិងសុវត្ថិភាពរបស់ខ្លួន និងបន្តយកចិត្តទុកដាក់តាមដានស្ថានការណ៍ ព្រមទាំងអនុវត្តតាមការណែនាំរបស់និយោជក ជាពិសេសអាជ្ញាធរថៃ។ ក្នុងករណីទទួលរងផលប៉ះពាល់ ឬទទួលបានព័ត៌មានអំពីពលករខ្មែរ ដែលរងផលប៉ះពាល់ សូមទំនាក់ទំនង អនុព័ន្ធការងារ (Facebook Page: https://www.facebook.com/la.in.thailand ឬទូរសព្ទលេខ ៦៦ ៩៤ ០៩២ ៥៩០៥ ឬ +៦៦ ៩៤ ៤១៦ ៥៥១៨) ឬស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ (ទូរសព្ទលេខ ៦៦ ៩២ ៨០៥០ ៥៦១) ឬ ទំនាក់ទំនងមកកាន់ក្រសួងផ្ទាល់ (ប្រព័ន្ធ Hotline លេខ ១២៨៦ ឬ ១២៩៧ ឬទូរសព្ទលេខ +៨៥៥ ៩៧ ៩២០ ២០២៣ ឬក្រុមតេលេក្រាម “សម្រាប់ ពលករទេសន្តរប្រវេសន៍” (https:/t.me/KhmerMigrantWorker)៕

-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់