ព័ត៌មាន
UNDP វាយតម្លៃខ្ពស់ចំពោះភាពជោគជ័យនៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និងប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា
(ភ្នំពេញ)៖ តំណាងអង្គការ UNDP ប្រចាំកម្ពុជា លោកស្រី Alissar Chaker បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យនៃលទ្ធផលសម្រេចបានរបស់កម្ពុជាក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន (NMAS) ២០១៨-២០២៥និងប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា ។
ការកោតសរសើរ និងវាយតម្លៃខ្ពស់យ៉ាងដូច្នេះក្នុងខណះលោក ស្រី Alissar Chaker តំណាងអង្គការ UNDP ប្រចាំកម្ពុជា បានចូលជួបប្រជុំទ្វេភាគីជាមួយឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុ ប្រធានទី១ នៃអាជ្ញាធរមីននា ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នៅទីស្នាក់ការអាជ្ញាធរមីន មុននឹងចាប់ផ្តើមកិច្ចប្រជុំក្រុមប្រឹក្សាគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ ឆ្នាំ២០២៤ ។
ក្នុងជំនួបនោះ លោកស្រី Alissar Chaker បានកោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកវឌ្ឍនភាព និងការអភិវឌ្ឍ លើកគ្រប់វិស័យ។ ជាមួយគ្នានោះ លោកស្រី បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យនៃលទ្ធផលសម្រេចបានក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន (NMAS) ២០១៨-២០២៥។
លោកស្រី Alissar Chaker បានបញ្ចាក់ទៀតថា UNDP នៅបន្តគាំទ្រដល់គោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល រមទាំងក្នុងគោលដៅសកម្មភាពមីន ក៏ដូចជាបន្តគាំទ្រដល់ការរៀបចំគោល នយោបាយជាតិសកម្មភាពមីន ២០២៦-២០៣០ តាមរយៈកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមីន។
តាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះភាពជាអ្នកដឹកនាំ និងកិច្ចខិតខំប្រឹងប្រែងរបស់លោកស្រី Alissar Chaker និងសហការីនៃកម្មវិធីអភិវឌ្ឍន៍អង្គការប្រជាជាតិ(UNDP)ប្រចាំនៅកម្ពុជា សម្រាប់ភាពជាដៃគូយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល ក្នុងការរួមចំណែកដល់កិច្ចការអភិវឌ្ឍនៅកម្ពុជា ក្នុងនោះរួមទាំងវិស័យសកម្មភាពមីនមនុស្សធម៌ ផងដែរ។ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណចំពោះការប្តេជ្ញាចិត្ត និងការគាំទ្ររបស់ UNDP សម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា រួមជាមួយប្រទេសជាមិត្តដទៃទៀត ៕




-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់