ព័ត៌មាន
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ចុះពិនិត្យស្ថានភាពស្រូវប្រាំងប្រជាកសិករនៅក្នុងស្រុកកំពង់លែង និងស្រុកបរិបូណ៌
កំពង់ឆ្នាំង៖ ឯកត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ រួមដំណើរដោយ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងក្រុមការងារ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះជួបប្រជាកសិករ និងពិនិត្យមើលស្ថានភាពស្រូវ ប្រឡាយទឹករបស់ប្រជាកសិករ នៅក្នុងស្រុកកំពង់លែង និងស្រុកបរិបូណ៌ និងបានណែនាំប្រជាកសិករអោយធ្វើស្រែត្រូវមើលប្រភពទឹក និងកុំអោយខ្ជះខ្ជាយថវិកាក្នុងបូមទឹកដាក់ស្រែ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានបន្តថា៖ ប្រជាកសិករយើងមួយចំនួនតូច គាត់ធ្វើស្រែប្រាំងខាត ទាំងនេះដោយសារតែគាត់មិនបានសិក្សាមុនពីដីស្រែមួយចំនួននៅលើដីទួល និងពិបាកយកទឹកមកប្រើប្រាស់ ម្លោះហើយនាំអោយពួកគាត់ខាតបង់ថវិកាច្រើនទៅលើការបូមទឹកធ្វើស្រែប្រាំង។ ដើម្បីកុំអោយមានការខាតបង់ បងប្អូនត្រូវដឹងអោយច្បាស់ពីប្រភពទឹក បើមានទឹកយើងអាចធ្វើស្រែបាន ។ ក៏ប៉ុន្តែប្រមុខរាជរដ្ឋាភិបាល ក្រមុការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អាជ្ញាធរខេត្តកំពង់ឆ្នាំង រួមទាំងអាជ្ញាធរស្រុកឃុំ បាន និងកំពុងពិនិត្យមើលស្រូវប្រាំងបងប្អូននៅគ្រប់ទីកន្លែងហើយ ប្រសិនបើមានការខ្វះខាតទឹកស្រោចស្រព នោះក្រុមការងារនឹងចាត់វិធានការជួយភ្លាមៗតែម្តង។
កាលពីឆ្នាំ២០២៤ ប្រជាកសិករនៅប៉ែកខាងលើ ដែលមិនធ្លាប់ធ្វើស្រូវប្រាំងពីមុនមក គាត់ចាប់ផ្តើមធ្វើដែរ ដូចនេះគាត់ត្រូវនាំគ្នាបូមយកទឹកពីប្រព័ន្ធធារាសាស្ត្រស្រោចស្រពទៅលើដំណាំស្រូវពួកគាត់ ធ្វើឲ្យផ្ទៃដីស្រូវប្រាំង នៅប៉ែកខាងក្រោមផ្លូចជាតិលេខ៥ ចាប់ផ្តើមខ្វះទឹក និងមួយផ្នែកទៀតមកពីកត្តាធម្មជាតិផងដែរ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានណែនាំដល់មន្ត្រីជំនាញនៃមន្ទីរកសិកម្ម និងមន្ទីរធនធានទឹក ក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងទាំងអស់ អាជ្ញាធរខេត្ត ស្រុក ឃុំ ត្រូវតាម និងចុះពិនិត្យមើលជាប្រចាំនៅគ្រប់តំបន់ដែលមានប្រជាកសិករធ្វើស្រែប្រាំង បើមានករណីខ្វះទឹកត្រូវសហការជាមួយអាជ្ញាធរ ចុះជួយអន្តរាគមន៍ឲ្យបានទាន់ពេលវេលា កុំអោយស្រូវប្រជាកលសិករស្វិតងាប់ដោយមិនបានដឹង៕ កាំង ហុងវាស្នា
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់