ព័ត៌មាន
ប្រជាពលរដ្ឋក្នុងឃុំពោធិសប្បាយចិត្តខ្លាំង ក្រោយពីសម្តេចធិបតី ក្រោយទទួលបានប្លង់កម្មសិទ្ធិដីធ្លីកាន់នៅដៃ
កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋជាង២ពាន់គ្រួសារ ដែលរស់នៅក្នុងឃុំពោធិ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ បានសំដែងនូវទឹកចិត្តសប្បាយរីករាយ ក្រោយទទួលបានប្លង់កម្មសិទ្ធិដីធ្លីកាន់នៅដៃ ពីឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នាពេលនេះ។ ប្រជាពលរដ្ឋបានសំដែងការដឹងគុណចំពោះសម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខប្រជាពលរដ្ឋតាមមូលដ្ឋានបែបនេះ។
ប្រជាពលរដ្ឋបានអោយដឹងថា៖ កន្លងមកសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់លើសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយបានជួយដល់សុខទុក្ខប្រជាពលរដ្ឋមិនរើសអើងនិន្នាការអ្វីឡើយ។ មកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏រឹតតែយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋទ្វេរឡើង។ នៅក្នុងអាណត្តិរបស់សម្តេចធិបតី សម្តេចបានអោយក្រុមការងារមន្ត្រីសូរិយោដីៃក្រសួង និងមន្ទីរដែនដី នគរូបនីយកម្ម និងសំណង់ ចុះវាស់វែងក្បាលដី ធ្វើប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដើម្បីបញ្ជៀស និងបញ្ចប់នូវរាល់ទំនាស់នានា និងឲ្យប្រជាពលរដ្ឋទទួលបាននូវសិទ្ធិកាន់កាប់ ប្រើប្រាស់ និងបែងចែកដីធ្លី ដោយស្របច្បាប់ រួមនិងការរស់នៅដោយសុខុដុមរម្យនា។
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទបានមានប្រសាសន៍ថា៖ ដើម្បីបញ្ជៀស និងបញ្ចប់នូវរាល់ទំនាស់នានា និងឲ្យប្រជាពលរដ្ឋទទួលបាននូវសិទ្ធិកាន់កាប់ ប្រើប្រាស់ និងបែងចែកដីធ្លីដោយស្របច្បាប់ រស់នៅដោយសុខសាន្ត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអោយក្រុមការងារនៃមន្ទីរ និងក្រសួងដែនដី ចុះមកវាស់វែង និងចេញប័ណ្ណកម្សិទ្ធិ(ប្លង់រឹង)ជូនប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់លែងតែម្តង គឺធ្វើយ៉ាងណាពន្លឿនការងារនេះអោយទាន់តាមគោលការណ៍សម្តេចធិបតីនាយករដ្ឋមន្ត្រី។ នេះគឺជាសមិទ្ធិផលថ្មីមួយទៀត បន្ទាប់ពីសមិទ្ធផលនានាជាច្រើនរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែង ក្នុងការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លីដោយស្របច្បាប់ជូនប្រជាពលរដ្ឋទាំងអស់។
ប្រជាពលរដ្ឋត្រូវចេះថែរក្សាការពារប័ណ្ណកម្មសិទ្ធិដីនេះកុំឲ្យបាត់បង់ និងត្រូវចេះដាំដុះ បង្កបង្កើនផលនៅលើដី នោះឲ្យអស់លទ្ធភាព ដើម្បីបង្កើនជីវភាពរស់នៅកាន់តែប្រសើរ ក្នុងការកាត់បន្ថយភាពក្រីក្រ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ។ រាជរដ្ឋាភិបាលបានចំណាយទាំងថវិកា និងធនធានមនុស្ស ចុះធ្វើការវាស់វែង និងប្រមូលទិន្នន័យដីធ្លី តាំងពីបទបញ្ជាលេខ០១ ស្របតាមគោលនយោបាយចាស់ សកម្មភាពថ្មី ក្នុងគោលបំណងឲ្យប្រជាពលរដ្ឋ យើងទទួលបាននូវសិទ្ធិកាន់កាប់ ប្រើប្រាស់ និងបែងចែកដីធ្លី ដោយស្របច្បាប់គ្រប់គ្នាតែម្តង ៕ កាំង ហុងវាស្នា
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់