ព័ត៌មាន
គណៈកម្មាធិការវិនិយោគ ស្នើដល់ធុរជនហ្វីលីពីនចាប់យកកាលានុវត្តភាពវិនិយោគនៅកម្ពុជា
អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ស្នើដល់វិនិយោគិន និងធុរជនហ្វីលីពីន ចាប់យកសក្តានុពលដ៏សម្បូរបែប និង កាលានុវត្តភាពជាច្រើនផ្សេងទៀត ព្រមទាំងសម្រេចចិត្តជាយុទ្ធសាស្រ្ត ដើម្បីទាញយកអត្ថប្រយោជន៍ពីការវិនិយោគនៅកម្ពុជា។
ឯកឧត្ដម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន ផ្សព្វផ្សាយ អំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ជូនគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចស្ត្រី នៃប្រទេសហ្វីលីពីន នៅថ្ងៃទី ២២ មករា ម្សិលមិញនេះ ឯកឧត្តមបានគូសរំលេចអំពីបច្ចុប្បន្នភាពថ្មី នៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ប្រកបដោយថាមវន្តរបស់ កម្ពុជា ដែលឆ្លុះបញ្ចាំងតាមរយៈកំណើន នៃផលិតផលក្នុងស្រុកសរុបក្នុងអត្រា ៦% កាលពីឆ្នាំ ២០២៤, ស្ថិរភាពនៃអត្រាប្តូរប្រាក់ និង អតិផរណា និងការកើនឡើងជាលំដាប់នៃគម្រោងវិនិយោគ។ ពាក់ព័ន្ធនឹងការកែលម្អហេដ្ឋារចនាសម្ព័ន្ធទន់ ដែលគាំទ្រដល់បរិយាកាស វិនិយោគ រាជរដ្ឋាិបាលបានខិតខំធ្វើឱ្យប្រសើរឡើងនូវគោលនយោបាយ, ច្បាប់, និងបទប្បញ្ញត្តិសំដៅធានាបាននូវភាពបើកចំហ, តម្លាភាព, អាចប៉ាន់ប្រមាណទុកជាមុនបាន និងអនុគ្រោះខ្ពស់សម្រាប់ទាក់ទាញវិនិយោគិនឱ្យមកបណ្តាក់ទុនវិនិយោគ លើគ្រប់វិស័យ ដោយគ្មានការរើសអើង។
ឯកឧត្ដមអគ្គលេខាធិការរង លើកឡើងបន្ថែមថា ជាក់ស្តែងវិស័យ និងសកម្មភាពវិនិយោគស្ទើរគ្រប់វិស័យ បានទទួលការ លើកទឹកចិត្តផ្នែកសារពើពន្ធ និងការលើកទឹកចិត្តផ្នែកមិនមែនសារពើពន្ធ ដូចមានចែងក្នុងច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការ អនុវត្តច្បាប់ស្តីពីវិនិយោគ។ បញ្ហានេះ, សូមវិនិយោគិន និងធុរជនដែលមានវត្តមាននាឱកាសនោះ ចាប់យកសក្តានុពលដ៏សម្បូរបែប និងកាលានុវត្តភាពជាច្រើន ដើម្បីទាញយកអត្ថប្រយោជន៍ពីការវិនិយោគនៅកម្ពុជា។
សូមបញ្ជាក់ថា ជុំវិញឱកាសវិនិយោគនេះ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅក្នុងឆ្នាំ ២០២៤ បានអនុម័តគម្រោងវិនិយោគសរុបមានចំនួន ៤១៤ គម្រោង ក្នុងនោះគម្រោងវិនិយោគថ្មីចំនួន ៣៨៧ គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ២៧ គម្រោង មានទំហំ ទុនវិនិយោគសរុបប្រមាណជាង ៦,៩ ពាន់លានដុល្លារអាមេរិក៕ អត្ថបទ៖ សុន រ៉ាឌី



-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់