ព័ត៌មាន
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ចុះពិនិត្យការអន្តរាគមន៍បូមទឹកក្នុងស្រុកបាទី ខណៈគ្រឿងចក្រច្រើនគ្រឿងមមាញឹកស្តារប្រឡាយ
តាកែវ៖ នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំក្រុមការងារ, អាជ្ញាធរខេត្ត, អាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញ ចុះពិនិត្យដំណើរការអន្តរាគមន៍ទឹកសង្គ្រោះស្រូវប្រាំងជូនបងប្អូនកសិករ ក្នុងស្រុកបាទី។

បន្ទាប់ពីចុះជួបសំណេះសំណាល និងដោះស្រាយជូនបងប្អូនកសិករក្រោយពីមានសំណូមពរកាលពីថ្មីៗ នារសៀលថ្ងៃទី២៣នេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចុះពិនិត្យជាលើកទី២ ដើម្បីតាមដានដំណើរការរបស់អាជ្ញាធរ និងមន្រ្តីជំនាញដែលកំពុងអន្តរាគមន៍បញ្ជូនទឹកទៅកាន់ប្រឡាយដែលប្រឈមគ្រោះរាំងស្ងួត។

អំឡុងចុះពិនិត្យ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានវាយតម្លៃខ្ពស់ពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ មន្ទីរជំនាញជុំវិញខេត្តដែលបានសហការគ្នា ឆ្លើយតបភ្លាមៗទៅនឹងសំណូមពររបស់បងប្អូនប្រជាកសិករដែលួបប្រទះបញ្ហាកង្វះទឹក។ ជាក់ស្តែង មកដល់ថ្ងៃនេះ អាជ្ញាធរបានបញ្ជូនគ្រឿងចក្រជាច្រើនគ្រឿងស្តារប្រឡាយ និងម៉ាស៊ីនបូមទឹកជាច្រើនគ្រឿងដើម្បីបង្កើនលទ្ធភាពបញ្ជូនទឹកបំពេញប្រឡាយដែលខ្វះទឹក។

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ពិនិត្យឃើញថា ទន្ទឹមនឹងអាជ្ញាធរដែនដីកំពុងមមាញឹកអន្តរាគមន៍ទឹក ប៉ុន្តែមានបងប្អូនប្រជាពលរដ្ឋជាច្រើនបានសហការ និងសាមគ្គីគ្នាជួយជាកម្លាំង ដើម្បីឱ្យកិច្ចការអន្តរាគមន៍ទឹកនេះកាន់តែមានល្បឿនលឿន ខណៈកសិករទាំងអស់នឹងចាប់ផ្តើមបូមទឹកស្រោចស្រពស្រូវប្រាំងរបស់ខ្លួនក្រោយរយៈពេល៤ថ្ងៃទៀត។

យ៉ាងណាមិញ ឯកឧត្តម ទេសរដ្ឋមន្រ្តី បន្តណែនាំដល់អាជ្ញាធរ និងមន្ទីរជំនាញក្នុងខេត្តផ្សេងទៀត ត្រូវបន្តការយកចិត្តទុកដាក់លើសកម្មភាពអន្តរាគមន៍ផ្តល់ទឹកឱ្យបានដល់ស្រូវប្រាំងរបស់កសិករគ្រប់គ្នា ដើម្បីបង្ការការខូចខាតដំណាំរបស់ប្រជាកសិករ។

សូមជម្រាបថា គិតត្រឹមថ្ងៃនេះ មានស្រូវប្រាំងជិតពីរម៉ឺនហិកតាក្នុងចំណោមជិតបីម៉ឺនហិកតាទទួលបានការអន្តរាគមន៍ផ្តល់ទឹកដើម្បីស្រោចស្រព ក្នុងខេត្តចំនួន៨ ដូចជា ខេត្តក្រចេះ,កំពង់ធំ,ព្រៃវែង,តាកែវ,កណ្តាល,បន្ទាយមានជ័យ,ត្បូងឃ្មុំ និងខេត្តស្វាយរៀង៕


-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់