ព័ត៌មាន
ក្រសួងការងារមានមហិច្ឆតាពង្រីកបញ្ជរសេវាសាធារណៈចំនួន ១ពាន់គ្រឿង ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២៣ ខែមករានេះ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ បញ្ជរសេវាសាធារណៈចល័តចំនួន ១០០គ្រឿង សម្រាប់សាធារណជនប្រើប្រាស់ជាជំហានទី១ នៅតាមទីតាំងសាធារណៈនានា ខណៈក្រសួងមានមហិច្ឆតាគ្រោងនឹងបង្កើតបញ្ជរនេះឲ្យបាន ១,០០០គ្រឿង នៅតាមទីសាធារណៈនៅឆ្នាំ២០២៥នេះ។
ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោយចប់ពិធីនេះ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា ការបង្កើតបញ្ជរសេវាសាធារណៈចល័តនេះឡើង គឺស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដើម្បីផ្តល់ព័ត៌មានឲ្យបានទៅជិតមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងវិស័យឯកជន។
ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងបន្តថា ក្រោមហេតុផលនេះ ទើបក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តួចផ្តើមសហការជាមួយវិទ្យាស្ថានបច្ចេកទេស (TVET) ផលិតបញ្ជរសេវាសាធារណៈចល័ត ដើម្បីដាក់នៅតាមទីតាំងសាធារណៈ សាកលវិទ្យាល័យ សាលារៀន ផ្សារទំនើប តំបន់សេដ្ឋកិច្ចពិសេស និងនៅតាមទីប្រជុំជននានាជាដើម សម្រាប់សាធារណជនប្រើប្រាស់។ ឯកឧត្តម បានបញ្ជាក់ឲ្យដឹងទៀតថា បញ្ជរសេវាសាធារណៈចល័ត នេះ គឺជាស្នាដៃសិស្ស និស្សិតរបស់វិទ្យាស្ថាន TVET ដែលបង្កើតឡើង ដើម្បីផ្តល់ភាពងាយស្រួលដល់សិស្ស និស្សិត បុគ្គលិកក្រុមហ៊ុន កម្មករ កម្មការិនី និយោជិត និយោជក រោងចក្រ សហគ្រាស និងសាធារណជន ក្នុងការទទួលយកសេវាសាធារណៈនានារបស់ក្រសួង នៅតាមទីតាំងសាធារណៈនានាដែលនៅជិតគេហដ្ឋានរបស់ខ្លួនតែម្តង។
អ្នកចូលរួមក្នុងកម្មវិធីដាក់ឱ្យដំណើរការជាផ្លូវការ បញ្ជរសេវាសាធារណៈចល័ត នេះ បានបង្ហាញការភ្ញាក់ផ្អើល និងសប្បាយរីករាយនៅពេលដែលដឹងថា បញ្ជរសេវាសាធារណៈចល័តទាំងនេះ កូនខ្មែរអាចធ្វើបាន ជាពិសេសចេញពីស្នាដៃសិស្ស និស្សិតរបស់វិទ្យាស្ថាន TVET ដែលពិតជាមានសារៈសំខាន់ក្នុងការផ្តល់ព័ត៌មានដែលជាក់លាក់ ត្រឹមត្រូវ និងច្បាស់លាស់ ។
សូមជំរាបជូនថា បញ្ជរសេវាសាធារណៈ នេះ មានមុខងារសំខាន់ៗចំនួន១០ មានដូចជា៖ សេវាចុះឈ្មោះស្វែងរកការងារ, សេវាចុះឈ្មោះស្វែងរកបុគ្គលិក, សេវាចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ , សេវាចុះឈ្មោះស្វែងរកការងារក្រៅប្រទេស , សេវាចុះឈ្មោះសមាជិក ប.ស.ស. , បណ្ណ/សៀវភៅការងារកម្មករនិយោជិតខ្មែរ, ការផ្តល់ទិដ្ឋាការប្រើប្រាស់កម្មករនិយោជិតវ័យក្មេង, សេវាតាមដានសេវាសាធារណៈក្រសួងការងារ, ប្រអប់បណ្តឹងអនាមិក និងសេវាផ្សេងៗ៕ អត្ថបទ ឈិត បូរ៉ាវី









-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់