ព័ត៌មាន
លោកសាន់សំអាតកសិករខេត្តស្វាយរៀងទទួលជោគជយ័លើរបបចិញ្ចឹមកង្កែប
ស្វាយរៀង ៖ របបចិញ្ចឹមកង្កែបភ្ញាស់យកកូនលក់ជារបបថ្មីមួយបន្ថែមទៀតនៅក្នុងវិសយ័កសិកម្ម បន្ទាប់ការងារផលិតស្រូវ បន្លែ និងចិញ្ចឹមសត្វ ក្នុងនោះត្រូវបានលោក សាន់ សំអាត ពលរដ្ឋនៅភូមិអូរស្រងុំ ឃុំដូនសរ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានចាប់ដំណើរធ្វើការចិញ្ចឹមជាលក្ចណៈគ្រួសារមានរយះពេល៥ឆ្នាំដោយទទួលបានជីវភាពល្អប្រសើរកាត់បន្ថយការចំណាកស្រុកនិងជួបជុំគ្រួសារ ។
លោក សាន់ សំអាត នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ បានប្រាប់ទូរទស្សន៏ BTV អោយដឹងថាមុខរបបចិញ្ចឹមកង្កែបភ្ញាស់យកកូនលក់បន្ថែមលើរបបកសិកម្មផ្សេងៗទៀត គ្រួសារគាត់បានចាប់យករបរនេះ មានរយះពេល៥ឆ្នាំហើយ ដោយទទួលបានចំណូលល្អប្រសើរ ក្រោយពេលធ្វើការភ្ញាស់កូនមួយវគ្គៗហើយត្រូវបានទទួលការគាំទ្រពីអ្នកបញ្ជាទិញយកទៅចិញ្ចឹមយកសាច់លក់បន្ត ។
លោកថា ការចិញ្ចឹមកង្កែបមានភាពងាយស្រួលក្នុងការចិញ្ចឹមណាស់បើការចិញ្ចឹមយកសាច់ តែបើចិញ្ចឹមយកកូន ក៏មិនពិបាកប៉ុន្មានទេបើយើងមានការព្យាយាម ពីព្រោះកង្កែបមេពូជបង្កើតកូននៅពេលវាមានអាយុ៤ខែ ក្នុងរយះពេលបីខែង្កែបអាចបង្កើតកូនបានម្តង បច្ចុប្បន្នសំរាប់គ្រួសារគាត់បានចាប់យករបបចិញ្ចឹមកង្កែបភ្ញាស់យកកូនដើម្បីលក់ ដោយបានដាក់មេពូជដំបូងចំនួនជាង១០០ក្បាល ក្នុងមួយវគ្គនៃការប្រមូលផលកូនកង្កែបគាត់អាចរកចំណូលបានប្រមាណ៥លានរៀលដែរ បើទូទាត់ទៅលើចំណីរ និងការចំណាយផ្សេងៗអាចសល់ប្រាក់ចំនួន៤លានរៀល ក្នុងមួយវគ្គរយះពេល៣ខែ មិនបែកពីគ្រួសារ បើប្រៀបធៀបទៅនិងការចំណាកស្រុកក៏ទទួលបានចំណូលប្រហាក់ប្រហែលគ្នាទេ និងមានឧិកាសជួបជុំគ្រួសារ ។ សំឡេង
តាមរបាយការណ៏វឌ្ឍភាពរបស់មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តដែលBTVទទួលបានតាមសារតេឡេក្រាម អោយដឹងថា អនុវត្តគោលនយោបាយលើកកំពស់ម្ហូបអាហាររបស់ក្រសួងកសិកម្ម គិតមកដល់ឆ្នាំ២០២៥នេះ ខេត្តស្វាយរៀងសម្រេចធ្វើការចិញ្ចឹមកង្កែប យកសាច់មានចំនួន១០៩ទីតាំង និងកន្លែងចិញ្ចឹមកង្កែបភ្ញាស់យកកូនមានចំនួន៩កន្លែង ។ ដោយ ៖ ភា សារិទ្ធ






-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់