ព័ត៌មាន
សម្ដេចធិបតីឱ្យសមត្ថកិច្ចរាជធានី-ខេត្តពង្រឹងអនុវត្តច្បាប់ចរាចរណ៍ ខណៈករណីគ្រោះថ្នាក់បានកើនឡើងវិញ
ភ្នំពេញ ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាក់ជាថ្មី ដល់ក្រសួងសាធារណៈការ និងដឹកញ្ជូន ជាពិសេសអគ្គស្នងការដ្ឋានគរបាលជាតិ និងរដ្ឋបាលរាជធានី-ខេត្ត ត្រូវពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ឡើងវិញ ពិសេសការពិនិត្យលើការបើកបរក្នុងស្ថានភាពស្រវឹង ខណៈករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើនឡើងវិញក្នុងមួយរយៈចុងក្រោយនេះ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានដាក់បទបញ្ជានេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ ២០២៤នេះ។
ក្នុងឱកាសនោះ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានមានប្រសាសន៍ថា ណែនាំដល់ក្រសួងសាធារណការ បន្តពង្រឹងកិច្ចសហការជាមួយក្រសួងមហាផ្ទៃ ជាពិសេសជាមួយអគ្គស្នងការនគរបាលជាតិក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងពង្រឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់។
សម្ដេចធីបតី ក៏បានជំរុញឱ្យសមត្ថកិច្ចពាក់ព័ន្ធបន្តប្រប្រាស់កម្វិធីដកពិន្ទុបណ្ណបើកបរ ឬផាកពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក តាមរយៈកម្មវិធីដកពិន្ទុនេះដែលជាបច្ចេកវិទ្យាលើទូរស័ព្ទដៃ ដែលក្រសួងបានដាក់ឱ្យអនុវត្តនាពេលកន្លងមកដើម្បីបង្កើនការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងឈានទៅដល់ការបន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតអតិបរិមា។
សូមជម្រាបថា ករណីគ្រោះថ្នាក់ចរាចរណ៍ គឺជាក្ដីកង្វល់ដ៏ធំរបស់រាជរដ្ឋាភិបាលដែលបញ្ហានេះបណ្ដាលឱ្យមនុស្សស្លាប់ច្រើនជាគេបំផុតក្នុងមួយឆ្នាំៗបើធៀបទៅនឹងជំងឺផ្សេងៗទៀតនៅកម្ពុជា។ ខណៈក្នុងរយៈពេលពេញ១ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកចំនួន ២ ៨៤៤លើកដោយបានបង្កឲ្យមានមនុស្សស្លាប់ចំនួន ១ ៥០៩នាក់។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ចូន។ តាមរបាយការណ៍ដដែលនេះ ចំនួនគ្រោះថ្នាក់ចររាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០២៤ បានថយចុះចំនួន ១៤% បើធៀបនឹងឆ្នាំ ២០២៣៕
អត្ថបទ៖ វ៉ន ដារ៉ា








-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់