ព័ត៌មាន
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េ ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋស្រុកបាធាយ
រសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ ខេត្តកំពង់ចាម បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសាកលវិទ្យាល័យជាតិជេជូ (Jeju National University) សាធារណរដ្ឋកូរ៉េ ប្រមាណ ៦០នាក់ ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋស្រុកបាធាយ ខេត្តកំពង់ចាម ក្រោមកិច្ចសហការជាមួយរដ្ឋបាលស្រុកបាធាយ និងមន្ទីរពេទ្យបង្អែកបាធាយ។

ការពិនិត្យ និងព្យាបាលជំងឺ មានរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២៣-២៤ ខែមករា ឆ្នាំ២០២៥ និងគ្រោងព្យាបាលជំងឺជូនប្រជាពលរដ្ឋប្រមាណ ៥០០នាក់ ។ ជាមួយគ្នានោះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េ បានផ្តល់នូវថ្នាំពេទ្យ និងបរិក្ខាវេជ្ជសាស្រ្តមួយចំនួនជូនមន្ទីរពេទ្យបង្អែកបាធាយ ដើម្បីចូលរួមផ្តល់សេវាថែទាំព្យាបាលជូនប្រជាពលរដ្ឋផងដែរ។

ឯកឧត្តមេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងការស្វាគមន៍ចំពោះសាស្រ្តាចារ្យ និងក្រុមគ្រូពេទ្យជានិស្សិតមកពីសាកលវិទ្យាជាតិជេជូ និងបានថ្លែងអំណរគុណដល់សាកលវិទ្យាល័យជាតិជេជូ ចំពោះកាយវិការដ៏ថ្លៃថ្លា និងទឹកចិត្តដ៏សប្បុរសធម៌ ដែលបានរួមចំណែក និងលើកកម្ពស់វិស័យសុខាភិបាល និងសុខមាលភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋានស្រុកបាធាយ ដោយឥតគិតថ្លៃ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានជម្រាបប្រាប់ដល់ក្រុមគ្រូពេទ្យថា កម្ពុជា ក្រោមនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន វិស័យសុខាភិបាល បាននឹងកំពុងស្តារឡើងវិញបន្ទាប់ពីទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីសង្រ្គាម ហើយឥឡូវនេះប្រជាជនកម្ពុជាទាំងអស់ អាចទទួលបាននូវសេវាព្យាបាល មានការយកចិត្តទុក និងការថែទាំពីរាជរដ្ឋាភិបាលកម្ពុជា ចាប់ពីមូលដ្ឋាន រហូតដល់ទីក្រុង។ ប៉ុន្តែទោះបីយ៉ាងណា វិស័យសុខាភិបាលនៅកម្ពុជា នៅតែបន្តត្រូវការជាចាំបាច់ការឧបត្ថម្ភគាំទ្រ កិច្ចសហប្រតិបត្តិការ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងប្រទេសជាមិត្ត។

ឯកឧត្តមទេសរដ្ឋមន្រ្តី បន្តទៀតថា សាធារណរដ្ឋកូរ៉េ គឺជាប្រទេសមួយក្នុងចំណោមប្រទេសជាមិត្តដទៃទៀត ដែលបានរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា ក្នុងនោះរួមទាំងវិស័យសុខាភិបាលផងដែរ។ ក្នុងឱកាសនោះ តាងនាមរាជរដ្ឋាភិបាល ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានស្នើសុំដល់សាធារណរដ្ឋកូរ៉េ បន្តគាំទ្រដល់វិស័យសុខាភិបាលនៅកម្ពុជា និងបន្តពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ផងដែរ៕






-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់