ព័ត៌មាន
សម្ដេចធិបតី ណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវបន្តសហការគ្នាដោះស្រាយបញ្ហាខ្វះខាតទឹកជូនដល់ប្រជាកសិករធ្វើស្រែប្រាំង
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី ខេត្ត ត្រូវសហការគ្នាយកចិត្តទុកដាក់ដោះស្រាយបញ្ហាខ្វះខាតទឹកធ្វើស្រែរបស់ប្រជាពលរដ្ឋដែលកំពុងជួបប្រទះ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ណែនាំបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពេញអង្គគណរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ ២០២៥នេះ នៅវិមានសន្តិភាព។
ក្នុងឱកាសកិច្ចប្រជុំនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានណែនាំដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងធនធានទឹក និងឧតុនិយម, គណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, អាជ្ញាធររាជធានី ខេត្ត ត្រូវសហការគ្នាយកចិត្តទុកដាក់តាមដាន ដោះស្រាយបញ្ហាខ្វះខាតទឹកដោយបុរេសកម្ម ដើម្បីធានាទឹកស្រោចស្រពសម្រាប់ប្រជាសិករ និងគ្រប់គ្រងព្យាករណ៍ តាមដានជាប្រចាំជាមួយសហគមន៍ កសិករ ដើម្បីដោះស្រាយកង្វះឹកជូនដល់ប្រជាកសិករបានទាន់ពេលវេលា។
ក្រៅពីនេះសម្ដេចធិបតី ក៏បានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី ខេត្ត ត្រូវពិនិត្យមើលលើនយោបាយទឹក រៀបចំប្រព័ន្ធស្រោចស្រព អាងទឹកលេខ ២ នៅខេត្ត ពោធិ៍សាត់ ក្នុងរយៈពេលរដូវប្រាំងនេះ និងបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាទីផ្សារស្រូវ និងតម្លៃស្រូវជូនដល់ប្រជាពលរដ្ឋផដែរ។
បន្ថែមពីការជួយរកទីផ្សារ និងរក្សាលំនឹងថ្លៃស្រូវជូនប្រជាកសិករ រាជរដ្ឋាភិបាល បានបន្តជួយអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រាំងជូនប្រជាកសិករ ដើម្បីធានាថានឹងមិនមានស្រូវប្រាំងប្រជាកសិករណារងការខូចខាត ដោយក្នុងនោះ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំង អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ បានរួមគ្នាជួយអន្តរាគមន៍តាមគោលដៅ និងដែនសមត្ថកិច្ចរបស់ខ្លួន។

គិតចាប់ថ្ងៃទី២២ មករា ២០២៥ ក្រសួង ស្ថាប័ន អាជ្ញាធរ និងអ្នកពាក់ព័ន្ធ បានចុះអន្តរាគមន៍បូមទឹកជូនប្រជាកសិករបានជាង២ម៉ឺនហិកតា ក្នុងចំណោមស្រូវប្រាំងដែលរងហានិភ័យប្រមាណជាង ៣ ម៉ឺនហិកតា ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តតាកែវ ព្រៃវែង កំពង់ធំ កំពង់ចាម កំពង់ឆ្នាំង ក្រចេះ កណ្ដាល បន្ទាយមានជ័យ ស្វាយរៀង។ ក្រសួង ស្ថាប័ន អាជ្ញាធរ និងអ្នកពាក់ព័ន្ធ នឹងនៅតែបន្តបូមទឹកជួយសង្គ្រោះស្រូវប្រាំងជូនប្រជាកសិករ រហូតទាល់តែស្រូវប្រាំងឈប់ត្រូវការទឹកបន្តទៀត៕ អត្ថបទ៖ វ៉ន ដារ៉ា



-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់