ព័ត៌មាន
ឯកឧត្តម Wang Wenbin បង្ហាញនូវឆន្ទៈបន្តគាំទ្រយ៉ាងពេញទំហឹងដល់បេសកកម្មរបស់គណៈកម្មាធិការអាហារូបករណ៍ និងសមាគម អ.ម.ត
នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នៅស្ថានទូតចិនប្រចាំកម្ពុជា ឯកឧត្តម ឡាវ វ៉ាន់ ប្រធានការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស នៃសមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត(អ.ម.ត) ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា និងជូនពរសាទរឆ្នាំថ្មី ប្រពៃណីជនជាតិចិន ឆ្នាំម៉្សាញ់។
ក្នុងឱកាសនោះ ឯកឧត្តម ឡាវ វ៉ាន់ បាននាំការផ្តាំផ្ញើការសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការអាហារូបករណ៍ និងជាប្រធានសមាគម អ.ម.ត និងពាំនាំការថ្លែងអំណរគុណជូនចំពោះស្ថានទូតចិនប្រចាំកម្ពុជា ដែលបានផ្តល់អាហារូបករណ៍រដ្ឋាភិបាលចិន ជូនដល់គណៈកម្មាធិការអាហារូបករណ៍នាពេលកន្លងមក។
ឯកឧត្តម ឡាវ វ៉ាន់ បានរំលេចពីសមិទ្ធផលរយៈពេលពេញ១ឆ្នាំ ២០២៤ របស់គណៈកម្មាធិការអាហារូបករណ៍ និងសមាគម អ.ម.ត ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍ និងជាប្រធានសមាគម អ.ម.ត និងកិច្ចសហប្រតិបត្តិការល្អជាមួយស្ថានទូតចិនប្រចាំកម្ពុជា ក្នុងការបង្កើនបរិមាណ ពង្រឹងគុណភាពដល់សិស្ស-និស្សិតកម្ពុជាទទួលបានឱកាសកាន់តែច្រើនពីរដ្ឋាភិបាលចិន បន្ថែមពីលើបរិមាណនិស្សិតកម្ពុជាចំនួន ១៦៧ នាក់ ដែលបាននិងកំពុងបន្តការសិក្សានៅប្រទេសចិន ក៏ដូចជាសិស្ស-និស្សិតកម្ពុជាប្រមាណចំនួន ៨០ នាក់ ដែលកំពុងត្រៀមខ្លួនទៅបន្តការសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ផងដែរ។
ឯកឧត្តម Wang Wenbin បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកំណើនមូលធនមនុស្សរបស់កម្ពុជា បន្ថែមពីនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានបង្ហាញនូវឆន្ទៈបន្តគាំទ្រយ៉ាងពេញទំហឹងដល់បេសកកម្មរបស់គណៈកម្មាធិការអាហារូបករណ៍ និងសមាគម អ.ម.ត៕
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់