ព័ត៌មាន
CMA និងCGCC បង្កើតភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីពង្រឹងបរិយាបន្នហិរញ្ញវត្ថុ
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសាជីវកម្មធានាឥណទានកម្ពុជា សហការជំរុញដល់ការអភិវឌ្ឍគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគាំទ្រសហគ្រាសធុនមីក្រូ ខ្នាតតូច និងមធ្យម តាមរយៈការអភិវឌ្ឍសមត្ថភាពសេវាហិរញ្ញវត្ថុឌីជីថល និងការលើកកម្ពស់ចំណេះ ដឹងផ្នែកហិរញ្ញវត្ថុ។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា CMA និងសាជីវកម្មធានាឥណទានកម្ពុជា CGCC នៅថ្ងៃទី២៤ ខែមករា នេះ ចុះហត្ថលេខាជា ផ្លូវការ លើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីសហការលើការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពនៅ ទូទាំង ប្រទេសកម្ពុជា, ភាពជាដៃគូជាផ្លូវការនេះ ត្រូវបានប្រកាសនៅក្នុងសន្និបាតប្រចាំឆ្នាំរបស់ CGCC ស្តីពីការធ្វើនវានុវត្តន៍យន្តការធានា ឥណទាន ដើម្បីគាំទ្រហិរញ្ញប្បទានបៃតង ក្នុងគោលបំណងជំរុញដល់ការអភិវឌ្ឍគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ BFIs និងគាំទ្រ សហគ្រាសធុនមីក្រូ ខ្នាតតូច និងមធ្យម MSMEs តាមរយៈការអភិវឌ្ឍសមត្ថភាពសេវាហិរញ្ញវត្ថុឌីជីថល និងការលើកកម្ពស់ដឹងផ្នែក ហិរញ្ញវត្ថុ។
តាមរយៈការចុះអនុស្សារណនេះដែរ, CMA និង CGCC នឹងធ្វើការរួមគ្នាដើម្បីពង្រឹង និងអភិវឌ្ឍសមត្ថភាព ការអភិវឌ្ឍគ្រឹះ ស្ថានធនាគារ និងហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធនានា ដោយរៀបចំវគ្គបណ្តុះបណ្តាល និងធ្វើការសិក្សាស្រាវជ្រាវនានា ក្នុងគោលដៅ លើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ជម្រុញសេវាហិញ្ញវត្ថុឌីជីថល និងការគាំទ្រគំនិតផ្តួចផ្តើមវស័យបៃតងនៅកម្ពុជា។ បញ្ហានេះ ស្ថាប័នទាំងពីរប្តេជ្ញាចិត្ត ក្នុងការប្រើធនធានដែលខ្លួនមាន ដើម្បីធានាឱ្យបានលើការអនុវត្តប្រកបដោយជោគជ័យ នូវគំនិតផ្តួចផ្តើម ផ្សេងៗ ក្នុងគោលបំណងជំរុញការរួមចំណែករបស់វិស័យហិរញ្ញវត្ថុ ដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
ឧកញ៉ា ហួត អៀងតុង តំណាងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា CMA លើកឡើងថា កិច្ចសហប្រតិបត្តិការនេះ គឺជាជំហាន ដ៏សំខាន់មួយ ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា តារយៈការរួមបញ្ចូលគ្នា ទាំងធនធាន និងជំនាញ ដោយយើងអាច បង្កើតនូវប្រព័ន្ធហិរញ្ញវត្ថុដ៏រឹងមាំ គាំទ្រការលូតលាស់នៃអាជីវកម្មធុនមីក្រូ តូច និងមធ្យម (MSMEs) ព្រមទាំងចូលរួមក្នុងការអភិវឌ្ឍ នៅប្រទេសកម្ពុជាប្រកបដោយនិរន្តរភាព។
ចំណែកលោក ណូ លីដា អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា CGCC បានបង្ហាញនូវសេចក្តីសោមនស្សក្នុងការ សហការជាមួយ CMA ដើម្បីពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងផ្តល់លទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុកាន់តែប្រសើរឡើង។ CGCC និង CMA នឹងមានឱកាសជាច្រើន ក្នុងការប្រើប្រាស់ការធានាឥណទាន ដើម្បីបង្កើនការផ្តល់ប្រាក់កម្ចីចាំបាច់ដល់អាជីវកម្ម ដែលមិន មានលទ្ធភាព ទទួលបានសេវាហិរញ្ញវត្ថុនៅទូទាំងប្រទេស។ អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាសក្ខីភាពមួយ ចំពោះការប្តេជ្ញា ចិត្តរួមគ្នា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងនិរន្តរភាពនៅកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី




-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់