ព័ត៌មាន
រាជរដ្ឋាភិបាលកំពុងបង្កើតហេដ្ឋារចនាសម្ព័ន្ធរឹងមាំ គាំទ្រដល់សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក
វិស័យឯកជនមើលឃើញថា រាជរដ្ឋាភិបាលកម្ពុជាបានកំពុងបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធគ្របដណ្ដប់កាន់តែប្រសើរ គាំទ្រដល់ការសកម្មភាពអាជីវកម្មក្នុងស្រុក ការទាក់ទាញអ្នកវិនិយោគ ជំរុញដល់ការនាំចេញ និងជួយជ្រោមជ្រែងដល់កំណើនសេដ្ឋកិច្ចកាន់តែរឹងមាំ។
លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ការដឹកជញ្ជូន និងគម្រោងអភិវឌ្ឍន៍ផ្សេងៗ នេះថា គិតមកដល់ឆ្នាំ ២០២៥ នេះ រាជរដ្ឋាភិបាលបានជំរុញអភិវឌ្ឍន៍ នូវហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសការសាងសង់ផ្លូវថ្នល់ បានគ្រប់ដណ្តប់នៅទូទាំងប្រទេសកាន់តែប្រសើរ គាំទ្រដល់សកម្មភាពរស់រវើកនៅក្នុងសេដ្ឋកិច្ច ព្រោះផ្លូវត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាសរសៃឈាមនៃសេដ្ឋកិច្ច មិនថានៅតាមសហមគន៍ មូលដ្ឋាននោះឡើយ ខណៈបច្ចុប្បន្នកសិផលជាច្រើនកំពុងដឹកជញ្ជូនមកកាន់ទីផ្សារ រោងចក្រ សហគ្រាសផ្សេងៗ កែច្នៃដើម្បីនាំចេញ។
លោក បន្តថា តាមរយៈដែលកម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធគ្រប់ដណ្តប់កាន់តែរឹងមាំនេះ និងស្របពេលដែលរាជរដ្ឋាភិបាលបានដាក់េញនូវវិធានការ និងគោលនយោបាយផ្សេងៗ បានធ្វើឱ្យកម្ពុជាកំពុងស្រូបយកសក្តានុពលវិនិយោគ និងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីវិនិយោគិនបរទេស, តែទោះបីយ៉ាងណារាជរដ្ឋាភិបាលត្រូវបន្តជំរុញការសាងសង់ផ្លូវថ្នល់ និងការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធគាំទ្រផ្សេងៗ ឱ្យកាន់តែច្រើនថែមទៀត ដើម្បីឱ្យកម្ពុជាក្លាយជាគោលដៅវិនិយោគកាន់តែប្រសើរ គាំទ្រដល់កំណើននៃការនាំចេញ និងកំណើន នៅក្នុងសេដ្ឋកិច្ចជាតិ។
សូមបញ្ជាក់ថា ជុំវិញហេដ្ឋារចនាសម្ព័ន្ធនេះ, បើតាមរបាយការណ៍ក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងក្នុងឆ្នាំ ២០២៤ ក្រសួងបាន និងកំពុងធ្វើការគ្រប់គ្រង រួមទាំងស្ថាបនាផ្លូវជាតិ និងផ្លូវខេត្តសរុបចំនួន ៨៥៤ ខ្សែ មានប្រវែងសរុប ២០ ពាន់គីឡូម៉ែត្រ, ជាមួយគ្នា នេះ ផ្លូវល្បឿនលឿនមានចំនួន២ខ្សែ មានប្រវែងសរុបជាង ៣២២ គីឡូម៉ែត្រ ក្នុងនោះផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បាន បញ្ចប់ការសាងសង់ និងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត កំពុងដំណើរការសាងសង់។ ចំណែកផ្លូវដែក, កម្ពុជាមានផ្លូវ ដែកចំនួនពីរទិសរួមមាន ខ្សែផ្លូវដែកទិសខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) និងខ្សែផ្លូវដែកទិសខាងត្បូង (ភ្នំពេញ-ក្រុងព្រះសីហនុ) ក្រៅពីនេះកម្ពុជាក៏មានបណ្តាញផ្លូវទឹក និងបានកំពុងសាងសង់ព្រែកជីកហ្វូណនតេជោ និងផ្លូវអាកាសជាដើម ដើម្បីគាំទ្រដល់ការដឹកជញ្ជូនកាន់តែប្រសើរ៕ អត្ថបទ៖ សុន រ៉ាឌី




-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់