ព័ត៌មាន
នាវាទេសចរណ៍បរទេសមួយគ្រឿងដឹកភ្ញៀវទេសចរ និងនាវិកជិត១ពាន់នាក់ចូលទស្សនកិច្ចនៅកំពង់ផែព្រះសីហនុ
ព្រះសីហនុ៖ នាវាទេសចរណ៍បរទេសចំនួនមួយគ្រឿងមានឈ្មោះ CRYSTAL SYMPHONY បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជិត៥០០នាក់ ស្មើនឹង២៨សញ្ជាតិ និងមាននាវិកសរុបចំនួន៤៨៧នាក់ ស្រី១២០នាក់ ស្មើនឹង៤៨សញ្ជាតិ បានចូលសុំចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេលមួយថ្ងៃ តាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព នាព្រឹកថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ២០២៥។
តាមការឱ្យដឹងពីមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ២០២៥នេះ នាវាទេសចរណ៍បរទេសចំនួន ០១គ្រឿង មានឈ្មោះ CRYSTAL SYMPHONY មានសញ្ជាតិ BAHAMAS មានបណ្តោយ ២៣៨.០១ម៉ែត្រ ទទឹង៣០.២០ម៉ែត្រ ជម្រៅទឹក៧,៦ម៉ែត្រ បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន៤២៧នាក់ ស្រី២១២នាក់ ស្មើនឹង២៨សញ្ជាតិ និងមាននាវិកសរុបចំនួន៤៨៧នាក់ ស្រី១២០នាក់ ស្មើនឹង៤៨សញ្ជាតិ។ នាវាទេសចរណ៍ CRYSTAL SYMPHONY បានធ្វើដំណើរចាកចេញពីប្រទេសថៃចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីវេលាម៉ោង៩ ព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នាវានេះមានគម្រោងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង១៩ និង៣០នាទី ថ្ងៃដដែលឆ្ពោះទៅកាន់កំពង់ផែប្រទេសវៀតណាម។
ភ្ញៀវទេសចរបរទេសដែលធ្វើដំណើរតាមនាវាទេសចរណ៍បរទេស CRYSTAL SYMPHONY មានសញ្ជាតិច្រើនជាងគេមានដូចជា USA ២៧៤នាក់ ក្រៅពីនោះមានភ្ញៀវទេសចរសញ្ជាតិផ្សេងៗទៀត។ ក្នុងចំណោមភ្ញៀវទេសចរបរទេសជិត៥០០នាគ់ មានភ្ញៀវទេសចរចុះពីនាវា ចូលក្នុងប្រទេសកម្ពុជា ចេញទៅកម្សាន្តនៅអង្គរ ខេត្តសៀមរាបចំនួន ២៦នាក់ ស្រី ១៥នាក់ ស្មើនឹង០៣សញ្ជាតិ។ ទន្ទឹមនោះ ភ្ញៀវទេសចរបរទេសធ្វើដំណើរតាមឡានក្រុង កម្សាន្តក្នុងខេត្តព្រះសីហនុ មានដូចជា ភូមិនេសាទទំនប់រលក សង្កាត់លេខ១ ទីប្រជុំជនផ្សារលើ តំបន់មាត់សមុទ្រ រូបសំណាកតោពីរ តំបន់វប្បធម៌មានដូចជា វត្តឥន្ទញ្ញាណ វត្តជោតញ្ញាណ ក្នុងក្រុងព្រះសីហនុ។ ទៅកម្សាន្តតំបន់អភិឌ្ឍ Boy of light រូបសំណាកព្រះថោងនាងនាគ មជ្ឈមណ្ឌលវិបស្សនាធុរៈគិរីនាគវ័ន (វត្តសមាធិ) ឃុំរាម ស្រុកព្រៃនប់។
ក្នុងដំណើរកម្សាន្តរបស់ភ្ញៀវទេសចរក្នុងខេត្តព្រះសីហនុ ដោយមានការទទួលស្វាគមន៍ពីរដ្ឋបាលខេត្តព្រះ សីហនុ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រមទាំងមានការសម្របសម្រួលការពារសន្តិសុខ សុវត្ថិភាព។







-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់