ព័ត៌មាន
ឯកឧត្តម ចាយ បូរិន អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ ជំនាន់ទី៤៨
ភ្នំពេញ ៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៤៨ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា នាទីស្តីការក្រសួង រសៀលថ្ងៃទី២៤ ខែមករាឆ្នាំ២០២៥នេះ។
លោក កែវ ហេង ប្រធាននាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គម បានឲ្យដឹងថា វគ្គសិក្សានេះមានរយៈពេល៥ថ្ងៃ និងមានសិក្ខាកាមអាចារ្យមកពីជម្រុះ រាជធានី-ខេត្តទូទាំងប្រទេសចំនួន ២២៩ អង្គ/នាក់ក្នុងនោះព្រះសង្ឃ ៤៤អង្គ និងអាចារ្យនី ៩នាក់ សិក្សារយៈពេល៥ថ្ងៃបញ្ចប់ទៅដោយរលូន ដែលមានគ្រូឧទ្ទេសចំនួន២១រូប សិក្សាលើ២០មុខវិជ្ជា ដោយចែកចេញជា៤ផ្នែកធំៗ។
ឯកឧត្តម ចាយ បូរិន បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយកដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងត្រូវបានបន្តដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប៉ិនប្រសព្វរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលពោរពេញដោយថាមពល បានដឹកនាំប្រទេសកាន់តែរីកចម្រើនទ្វេរឡើងថែមទៀត។ ក្នុងនោះការរីកចម្រើននេះ ប្រមុខដឹកនាំកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើការអភិរក្សនិងអភិវឌ្ឍ ការប្រតិបត្តិជំនឿសាសនា ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិ សំដៅតម្រង់ទិសការរៀបចំសាសនពិធីទម្រង់អពាហ៍ពិពាហ៍ និងពិធីកម្មផ្សេងៗទៀតឱ្យមានលក្ខណៈត្រឹមត្រូវតាមជំនឿសាសនា ប្រពៃណីទំនៀមទម្លាប់ខ្មែរ និងមានគោលការណ៍ឯកភាព ព្រមទាំងកសាងបានក្រុមជនគំរូសម្រាប់ការចូលរួមលើកកម្ពស់ សីលធម៌ គុណធម៌ និងសាមគ្គីធម៌ក្នុងសង្គម។
ក្នុងឱកាសនេះឯកឧត្តម ចាយ បូរិន ផ្តល់អនុសាសន៍សំខាន់ៗ ប្រគេននិងជូនដល់សិក្ខាកាមក្នុងវគ្គទី៤៨នេះ ក្នុងន័យលើកកម្ពស់ ការប្រតិបត្តិជំនឿសាសនា ប្រពៃណី ទំនៀមទម្លាប់ខ្មែរ ដើម្បីថែរក្សាមរតកដូនតា ក្នុងបរិបទ នៃសាកលភាវូបនីយកម្ម និងការអភិវឌ្ឍដូចខាងក្រោម៖ ក្នុងនាមជាអាចារ្យត្រូវគោរពតួនាទីភារកិច្ច និងក្រមសីលធម៌អាចារ្យ ដែលបានសិក្សានេះឱ្យបានខ្ជាប់ខ្ជួន ក្នុងការដឹកនាំពិធីមង្គល និងបុណ្យផ្សេងៗ ត្រូវឈរលើមូលដ្ឋានច្បាប់ទម្លាប់ត្រឹមត្រូវ និងច្បាស់លាស់។ ត្រូវធ្វើជាគំរូក្នុងការគោរពប្រតិបត្តិព្រះពុទ្ធសាសនា ច្បាប់រដ្ឋ ប្រពៃណីទំនៀមទម្លាប់ សីលធម៌ សុជីវធម៌ ចូលរួមអប់រំទប់ស្កាត់ អំពើហិង្សាគ្រប់រូបភាព និងចូលរួមចំណែកអភិវឌ្ឍសង្គម បង្ហាញគំរូល្អដល់យុវជនជំនាន់ក្រោយ។ ត្រូវមានសាមគ្គីធម៌ និងទំនាក់ទំនងល្អជាមួយនឹងពុទ្ធបរិស័ទ គណៈកម្មការវត្ត ចៅអធិការវត្ត អាជ្ញាធរមូលដ្ឋាន ព្រះអនុគណព្រះមេគណ មន្ទីរធម្មការនិងសាសនាក្រុង ស្រុក ខណ្ឌ រាជធានី ខេត្ត ចូលរួមទប់ស្កាត់កុំឱ្យមានអធិករណ៍កើតឡើងនៅក្នុងវត្ត ឬក្នុងមូលដ្ឋាន របស់ខ្លួន។ ត្រូវចូលរួមរៀបចំវត្តអារាមឱ្យស្របទៅនឹងភិក្រម «ស . ៣» របស់ក្រសួងធម្មការនិងសាសនាគឺ៖ ១.វត្តស្អាត ២.វត្តស្វាង ៣.វត្តស្ងប់ សក្តិសមជាទីគោរពសក្ការៈនិងជា រមណីយដ្ឋានផ្ដល់ទាំងសេចក្ដីសុខផ្លូវកាយនិងផ្លូវចិត្តដល់ពុទ្ធបរិស័ទ និងត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីរក្សាឱ្យបាននូវសុខសន្តិភាព៕
អត្ថបទ រដ្ឋា












-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់